A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

អ្នកភូមិនៅប្រទេសឥណ្ឌូណេស៊ីចាប់បានសត្វក្រពើដ៏ធំមួយក្បាលដែលមានបណ្ដោយជាង៤ម៉ែត្រ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកភូមិនៅប្រទេសឥណ្ឌូណេស៊ីចាប់បានសត្វក្រពើដ៏ធំមួយក្បាលដែលមានបណ្ដោយជាង៤ម៉ែត្រ

០៧ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១នៃប្រទេសឥណ្ឌូណេស៊ីចាប់បានសត្វក្រពើដ៏ធំ១ក្បាលកាលពីពេលថ្មីៗនេះ ដែលមានបណ្ដោយតួខ្លួនរហូតដល់ជាងបួនម៉ែត្រ។ អ្នកនេសាទរូបនោះប្រើប្រាស់ខ្សែពួរដើម្បីចងខ្លួន និងមាត់របស់ក្រពើ ដោយសារគាត់បារម្ភថាបើមិនធ្វើដូច្នេះទេ សត្វនេះអាចនឹងគំរាមកំហែងអាយុជីវិតរបស់អ្នករស់នៅម្ដុំនោះ រួមទាំងខ្លួនគាត់ផងដែរ។

 

 

 

 

វីឌីអូឃ្លីបមួយឈុតបង្ហាញរូបបុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះអ៊ូស្មាន់(Usman) និងកូនប្រុសរបស់គាត់ប្រើប្រាស់ខ្សែដើម្បីចងដៃចងជើង និងមាត់របស់ក្រពើ។ ក្រោយមក វីឌីអូនេះផ្ទុះពេញបណ្ដាញសង្គម និងចាប់ផ្ដើមល្បីកាន់តែខ្លាំងឡើងៗ នៅពេលដែលមានគេចែករំលែកតគ្នាយ៉ាងគគ្រឹកគគ្រេង។ យោងតាមលោកអ៊ូស្មាន់ដែលមានអាយុ៥៣ឆ្នាំរូបនេះ, សត្វក្រពើបានធ្វើដំណើរចច្រប់ឥតទិសតំបន់ពាសពេញភូមិរបស់គាត់ ស្ថិតនៅក្នុងខេត្តស៊ូឡាវេស៊ី(Sulaweisi)អស់រយៈពេលយ៉ាងតិច២ថ្ងៃមកហើយ។

 

ក្រោយមក ដោយសារទ្រាំមិនបាននឹងទង្វើរបស់វាដែលអាចនឹងប៉ះពាល់ការរស់នៅរបស់អ្នកភូមិ, គាត់ក៏សម្រេចចិត្តធ្វើអ្វីម៉្យាងដើម្បីចាត់ការចំពោះក្រពើដែលមានមាឌធំក្រអាញ១ក្បាលនេះ។

 

 

 

 

 

គាត់ប្រាប់ថាបើបណ្ដោយឲ្យដើរពាសវាលពាសកាលបែបនេះតទៅទៀត, ក្រពើនេះមិនត្រឹមតែដេកត្រាំនៅក្នុងទឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដើរឡើងទៅលើគោក ធ្វើឲ្យអ្នកភូមិភ័យខ្លាចគ្រប់ៗគ្នា សូម្បីតែដើរទៅដីចម្ការរបស់ខ្លួនក៏មិនហ៊ានដែរព្រោះខ្លាចក្រពើខាំ។ នៅម្ដុំនេះមានកន្លែងដក់ទឹកជាច្រើនកន្លែង។ ជួនកាលអ្នកខ្លះត្រូវការចេញទៅនេសាទនៅពេលយប់ព្រលប់។

 

ដូចនេះ គេបារម្ភថាអ្នកខ្លះពេលកំពុងនេសាទសុខៗ ស្រាប់តែក្រពើអើតក្បាលចេញពីក្នុងទឹកមកប្រាកដជាគ្រោះថ្នាក់ធំតែម្ដង។ គាត់គ្មានជម្រើសអ្វីក្រៅពីចាប់ឃាត់ខ្លួនសត្វក្រពើនេះទុក១កន្លែងសិន។ រួចហើយចាំគិតគ្នាទៀត។ គេបានវាស់បណ្ដោយតួខ្លួនក្រពើនេះឃើញថាវាមានប្រវែង៤ម៉ែត្រ ៣តឹក។

 

ការិយាល័យអភិរក្សធនធានធម្មជាតិបានបញ្ជូនរថយន្តធុនធំ១គ្រឿងដើម្បីដឹកក្រពើយកទៅពន្លែងចោលនៅក្នុងទីកន្លែងសមគួរណាមួយដែលមានមនុស្សតិចតួចបំផុត ដើម្បីឲ្យវារស់នៅតាមក្រឹត្យក្រមធម្មជាតិ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024