ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

John Legend បង្ហើរសំនៀងនៅមហោស្រពតន្ត្រី Jazz ម្ដងទៀត ក្រោយខកខាន ៧ឆ្នាំ

០៦ កក្កដា ២០២២ | កម្សាន្ដ

 

តារាចម្រៀងអាមេរិក John Legend (ចន លីជេន) បានវិលមកបង្ហើរសំនៀងក្នុងព្រឹត្តិការណ៍ Montreux Jazz (ម៉ុនត្រូ ចាស្ស) សាជាថ្មី ក្រោយខកខានចូលរួមអស់រយៈពេល៧ឆ្នាំ។ 

 


ក្នុងនាមជាសិល្បករធំប្រចាំព្រឹត្តិការណ៍មហោស្រពតន្ត្រី Montreux Jazz (ម៉ុនត្រូ ចាស្ស) ដែលរៀបចំឡើងជាលើកទី៥៦នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស តារាចម្រៀងអាមេរិក John Legend (ចន លីជេន) បានសម្ដែងបទចម្រៀងជាច្រើនបទ រួមទាំងបទល្បីផុតលេខ "All of Me" (អល អហ្វ មី) ផងដែរ។ 

 


មិនតែប៉ុណ្ណោះ ម្ចាស់ពានរង្វាន់ Grammy (ហ្គ្រេមមី) រូបនេះក៏បានសម្ដែងបទចម្រៀងរបស់សិល្បករដទៃទៀតរួមមានបទរបស់តារារ៉េប Jay-Z (ជេ ហ្សី) និងបទរបស់ Alicia Keys (អាលីហ្សា ឃី) ជាដើម។

 


ក្នុងព្រឹត្តិការណ៍តន្ត្រីដែលនឹងបន្តរហូតដល់ថ្ងៃទី១៦ ខែកក្កដានេះ មានការចូលរួមពីសិល្បករដទៃទៀតផងដែរ មានដូចជា តារាចម្រៀងជើងចាស់ Diana Ross (ដាយអេនណា រ៉ូស), ក្រុមតន្ត្រី Måneskin (ម៉េនស្គីន), តារារ៉េប Stormzy (ស្តមហ្សី) រួមទាំងសិល្បករជាច្រើនរូបទៀត។

 

 

ព្រឹត្តិការណ៍មហោស្រពតន្ត្រី Jazz ប្រចាំឆ្នាំ២០២២នេះ បានដាក់ដំណើរការនូវចំណុចថ្មីៗមួយចំនួន រួមមានអគារ Lake House (ឡេក ហៅស៍) ដែលមានបង្ហាញពីតន្ត្រី ផ្ទាំងទស្សនីយភាព ការអប់រំ រួមទាំងផ្ដល់បទពិសោធន៍បែបបច្ចេកវិទ្យាដល់អ្នកដែលមកចូលរួមផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024