ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

និន សុធារ៉ា មានកូនប្រុសធំពេញវ័យជិតក្លាយជាម្តាយក្មេកគេហើយ តែសម្រស់វិញនៅតែក្មេងស្អាតមិនចាស់តាមអាយុ !

០៥ កក្កដា ២០២២ | កម្សាន្ដ

 

 

មិនធ្លាប់ដឹងសោះថាតារាសម្តែង និន សុធារ៉ា មានកូនប្រុសធំពេញវ័យ ថែមទាំងជិតរៀបការ មានគូស្រករ តែនិយាយពីម្តាយនៅក្មេងខ្ចីមិនចាស់តាមវ័យឡើយ ជាង ២០ ឆ្នាំក្នុងសិល្បៈតារាទឹកភ្នែក និន សុធារ៉ា នៅតែមានរូបសម្រស់ស្រស់ស្អាត បើទោះបីជានាងមានកូនប្រុសធំពេញវ័យនិងជិតរៀបការក្តី តែសម្រស់នាងមិនមានការប្រែប្រួលឡើយ។

 

 

ជាក់ស្តែង បើមើលត្រឹមតែសំបកក្រៅ រូបរាង និង មុខមាត់ មិនដឹងសោះថា តារាសម្តែង និន សុធារ៉ា មានវ័យ ៤៣ ឆ្នាំ សូម្បីតែមិត្តរួមជំនាន់ម្នាក់ៗចាស់ៗអស់ហើយ នៅឡើយតែនាងមិនមានអ្វីប្រែប្រួលសោះ ។ ជួបជាមួយអ្នកនាង និន សុធារ៉ា កាលពីពេលថ្មីៗនេះ អ្នកនាងបានប្រាប់ថា ឆ្នាំនេះនាងមានអាយុ ៤៣ ឆ្នាំហើយ មើលទៅខ្លួនក៏ចាស់ជាងមុនដែរ គ្រាន់តែព្យាយាមតុបតែងខ្លួនឱ្យនៅក្មេង ព្រោះមិនចង់ចាស់ទៅតាមអាយុ ។  

 


តារាសម្តែង និន សុធារ៉ា ក៏កំពុងមានទីផ្សារខ្ពស់ក្នុងអាជីពសម្តែង ជាក់ស្តែងថ្មីៗនេះនាងទទួលថតភាពយន្តច្រើនឱ្យផលិតកម្មក្នុងស្រុក មិនថារឿងភាគ ឬ រឿងដុំ នាងទទួលថតទាំងអស់ សំខាន់ឱ្យតែ អ្នកដឹកនាំរឿងជ្រើសរើសនាងសម្តែង ។

 

 

និន សុធារ៉ា ថា អាជីពសម្តែង គឺជាជីវិតរបស់នាង នាងមិនអាចបោះបង់អាជីពនេះ ចោលឡើយ ទោះបីជាវ័យនាងកានតែច្រើនក្តី នាងនឹងតស៊ូក្នុងវិស័យនេះតទៅមុខ បរាបណាទស្សនិកជននៅតែគាំទ្រនាង ។ ចំពោះប្រាក់ចំណូលវិញទោះបីជាមិនបានច្រើនលើសលុប តែនាងរីករាយនឹងទទួលយក ។ 

 


ជាមួយនិងការប្តេជ្ញាចិត្តបែបនេះ និន សុធារ៉ា ក៏ចង់ផ្លាស់ប្តូរការសម្តែងរបស់ខ្លួនឱ្យកាន់តែប្លែកជាងមុន ដែរ ដើម្បីទទួលបានប្រជាប្រិយភាព ។ក្រៅពីអាជីពសិល្បៈ និន សុធារ៉ា បានបើកអាជីវកម្មតូចមួយនៅផ្ទះដើម្បីបង្កើនប្រាក់ចំណូលចិញ្ចឹមគ្រួសារ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024