ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ស្ដេចកំប្លែង ទិនហ្វី សុំឲ្យផលិតករកុនជំនាន់ក្រោយ លើកផ្សព្វផ្សាយប្រវត្តិសាស្ត្រឲ្យបានច្រើន

០១ កក្កដា ២០២២ | កម្សាន្ដ

 

ស្ដេចកំប្លែង ទិនហ្វី ថ្មីៗនេះបានផ្ដាំផ្ញើដល់ផលិតករភាពយន្តជំនាន់ក្រោយៗ ឲ្យជួយផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ ក្នុងបទសម្ភាសដ៏កម្រមួយរបស់លោកជាមួយទូរទស្សន៍ជាតិចិន។

 


ស្ដេចកំប្លែងហុងកុងលោក Stephen Chow (ស្ទេបហ្វិន ឆូ) ដែលគ្រប់គ្នាស្គាល់ថាស្ដេចកំប្លែង ទិនហ្វី បានអំពាវនាវឲ្យយុវជនជំនាន់ថ្មីដែលអ្នកផលិតភាពយន្ត តោងចាប់យកឱកាសដែលនាំមកជូនដោយតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ និងចូលរួមផ្សព្វផ្សាយប្រវត្តិសាស្ត្រចិន។

 

 

លោក Stephen Chow (ស្ទេបហ្វិន ឆូ) គឺជាតារាកំប្លែងដ៏មានឥទ្ធពិលមួយរូបក្នុងវិស័យភាពយន្តចិន ដោយភាពយន្តរបស់លោកទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនដោយសារទេពកោសល្យនៃការសម្ដែង និងគំនិតច្នៃប្រឌិតក្នុងការបញ្ចូលភាពកំប្លុកកំប្លែង។ ភាពយន្តមួយចំនួនរបស់លោក មានសាច់រឿងដែលកើតឡើងនៅក្នុងអំឡុងរជ្ជកាលរាជវង្ស Ming (មីង) ដែលមានរយៈពេលជិត៤០០ឆ្នាំមុន។

 

 

ត្រង់ចំណុចនេះ តារាកំប្លែងវ័យ ៦០ឆ្នាំ បានលើកឡើងថា ៖ "គុណសម្បត្តិធំជាងគេក្នុងភាពយន្តរបស់ខ្ញុំ គឺថាទទួលបានគំនិតពីរឿងរ៉ាវអស្ចារ្យជាច្រើនដែលមានដើមកំណើតចេញពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសចិន។ ហេតុនេះហើយខ្ញុំពិតជាចង់បង្ហាញចេញរឿងរ៉ាវរបស់ប្រទេសចិនឲ្យបានល្អ"។

 

 

កំពូលតារាកំប្លែងរូបនេះជឿជាក់ថាវិស័យភាពយន្តហុងកុង នឹងជួយជំរុញដល់ការរួមបញ្ចូលគ្នានៃតំបន់ ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ជាមួយចក្ខុវិស័យទូលំទូលាយ ដែលទទួលបានពីការផ្លាស់ប្ដូរវប្បធម៌ជាមួយប្រទេសចិន៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024