ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រោយទិញផ្ទះ និងបើកអាជីវកម្មរួមគ្នា ប៉ាច គីមមួយ និង សយ រតនៈ ភ្ជាប់ពាក្យបញ្ចប់ពាក្យចចាអារាម ! 

០១ កក្កដា ២០២២ | កម្សាន្ដ

 

 

ចំណងស្នេហ៍ ៧ ឆ្នាំរវាងតារាចម្រៀង ប៉ាច គីមមួយ និងលោក សយ រតនៈ បានឈានដល់ការភ្ជាប់ពាក្យនិងគ្នាហើយ ដើម្បីបញ្ចប់ពាក្យចចាមអារាមមួយចំនួនតារាចម្រៀងកូនចៅចិន ប៉ាច គីមមួយ និងលោក សយ រតនៈ បានរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួនយ៉ាងធំដុំ និងមានសិល្បករជាច្រើនចូលរួមអបអរសាទរ នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ នេះ ក្រោយពីស្រឡាញ់គ្នាអស់ពេលជាង ៧ ឆ្នាំ ។ ការសម្រេចចិត្តភ្ជាប់ពាក្យរបស់គូស្នេហ៍គូសចម្រៀង មួយគូនេះត្រូវបានគេដឹងថា ដើម្បីបញ្ចប់ពាក្យចចាមអារាមមួយចំនួនដែលបានកើតឡើងចំពោះអ្នកទាំងពីរកាលពីពេលថ្មីៗនេះ ។

 


សិល្បករសិល្បការីនីដែលបានចូលរួមពិធីភ្ជាប់ពាក្យតារាចម្រៀង ប៉ាច គីមមួយ និង លោក សយ រតនៈ ម្នាក់ៗបានជូនពរអ្នកទាំងពីរមានសុភមង្គល ជាក់ស្តែងលោក ឆន សុវណ្ណារាជ ដែលជារៀមច្បង ក៏បានចូលរួមកម្មវិធីពិសេសរបស់អ្នកទាំងពីរផងដែរ លោកថែមទាំងបាននិយាយថា លោកសប្បាយចិត្ត ឃើញប្អូនៗអាចសម្រេចបំណងប្រាថ្នាខ្លួន ជូនពរប្អូនមានសុភមង្គល ។ 

 


លោក សយ រតនៈ និង កញ្ញា ប៉ាច គីមមួយ ញញឹមបិទមាត់មិនជិតឡើយក្នុងថ្ងៃពិសេសខ្លួន ពីព្រោះថ្ងៃពិសេសនេះគឺជាថ្ងៃដែលអ្នកទាំងពីរស្រមៃជាយូរមកហើយ ទើបតែធ្វើបានសម្រេចនៅក្នុងថ្ងៃនេះ មានមេប៉ា មិត្តភក្តិចូលរួមធ្វើជាសាក្សី ។ ចំពោះរឿងរៀបការទាំងកញ្ញា ប៉ាច គីមមួយ និងលោក សយរតនៈ នៅតែអះអាងថា មិនទាន់រកថ្ងៃល្អបាន ដូច្នេះហើយទើបសម្រេចចិត្តភ្ជាប់ពាក្យទុកមុន ។ 

 


តាមប្រភពព័ត៌មានស្គាល់គ្នាជាមួយលោក សយ រតនៈ បានបង្ហើបប្រាប់ថា ស៊យ រតនៈ សម្រេចចិត្តភ្ជាប់ពាក្យលឿនបែបនេះ មកពីមួយរយៈពេលមុន ចំណងស្នេហ៍អ្នកទាំងពីរជួបនូវបញ្ហាបន្តិចបន្តួច ណាមួយមានអ្នកទី៣ ចង់ចូលមកជ្រៀតជ្រែកផង ក៏ធ្វើឱ្យ សយ រតនៈ សុំ ប៉ាច គីមមួយ ភ្ជាប់ពាក្យតែម្តង ។ 

 


មកទល់ពេលនេះចំណងស្នេហ៍ ប៉ាច គីមមួយ និងលោក សយ រតនៈ មានរយៈពេលជាង ៧ ឆ្នាំហើយ អ្នកទាំងពីរបានជួបព្យុះភ្លៀងរាប់មិនអស់ តែដោយក្តីស្រឡាញ់ មិនថាមានអ្នកមកបំបែកយ៉ាងណា អ្នកទាំងពីរនៅតែរក្សា និងផ្សះផ្សាយចំណងស្នេហ៍ខ្លួនឱ្យកាន់តែរឹងមាំ ។ ចុងក្រោយអ្នកទាំងពីរបានលក់សម្លៀកបំពាក់តាមអនឡាញ និងទិញផ្ទះរួមគ្នាដើម្បីសាងគ្រួសារ មិនថាទៅចូលកម្មវិធីតូចធំ អ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចូលរួមយ៉ាងផ្អែមល្ហែមបំផុត ៕ 

 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024