ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ឥណទានជាង ៥០ពាន់លានដុល្លារ ត្រឹមចុងត្រីមាសទី ១

៣០ មិថុនា ២០២២ | សេដ្ឋកិច្ច

 

គិតត្រឹមចុងត្រីមាសទី ១ ដើមឆ្នាំ ២០២២នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់វិស័យឯកជនសរុបជាង ៥០ពាន់លានដុល្លារអាមេរិក កើនឡើង ២២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដើម្បីបំពេញតាមតម្រូវការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃនេះ។

 

 

ប្រភពដដែលបានគូសបញ្ជាក់ថា វិស័យសំណង់ទទួលបានឥណទានច្រើនជាងគេបង្អស់ ក្នុងរង្វង់ ១៣ពាន់ ៧រយលានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ២៩% ធៀបនឹងត្រីមាសទី ១ ក្នុងឆ្នាំ ២០២១។

 


ដោយឡែកការជួញដូរដុំ និងរាយ ឈរនៅលំដាប់ទី ២ ដែលទទួលបានឥណទាន ១២ពាន់ ៦រយលានដុល្លារអាមេរិក កើនឡើង ២៦% ផងដែរ។ ក្រៅពីនោះ វិស័យសេវាកម្ម ទទួលបានឥណទាន ៥ពាន់លានដុល្លារអាមេរិក វិស័យកសិកម្មមានចំណែក ៤ពាន់ ៨រយលានដុល្លារអាមេរិក និងកម្មន្តសាល មានជាង ១ពាន់ ៧រយលានដុល្លារអាមេរិក។

 


យ៉ាងណាមិញ ក្នុងត្រីមាសទី ១នេះ ចំពោះឥណទានដែលផ្តល់ជូន អង្គភាពគ្រួសារគឺមានជាង ២ពាន់ ៧រយលានដុល្លារអាមេរិក កើនឡើង ៣៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024