ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

វិស័យ Fashion សម្លៀកបំពាក់ រុស្ស៊ី ប្រឈមនឹងបញ្ហា ក្រោយផ្ទុះសង្គ្រាម

៣០ មិថុនា ២០២២ | កម្សាន្ដ

 

អ្នកច្នៃម៉ូដសម្លៀកបំពាក់រុស្ស៊ីបានត្អូញត្អែរពីបញ្ហាធំៗមួយចំនួនដែលវិស័យហ្វេសិនក្នុងស្រុកកំពុងប្រឈមមុខ ក្រោយមានការផ្ទុះសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។

 

 


ការចាកចេញរបស់ម៉ាកសំលៀកបំពាក់ Scores of Western (ស្ករ វ៉េសស្ទើន) ពីទីផ្សារប្រទេសរុស្ស៊ី បានធ្វើឲ្យគូប្រកួតប្រជែងក្នុងស្រុក ទទួលបានឱកាសក្នុងការក្ដោបក្ដាប់ចំណែកទីផ្សារកាន់តែធំ។

 

 

 

យ៉ាងណាក្ដី ក្នុងកម្មវិធីសប្ដាហ៍ម៉ូដទីក្រុងម៉ូស្គូ ដែលជាកម្មវិធីបង្ហាញអំពីស្នាដៃអ្នកឌីហ្សាញរុស្ស៊ីនោះ គេមើលឃើញថាការចាប់យកឱកាសនេះមិនមែនជារឿងងាយស្រួលនោះទេ។

 

 

 

អ្នកច្នៃម៉ូដសម្លៀកបំពាក់មួយរូបឈ្មោះថា Yulia (យូលៀ) ដែលបានចូលរួមក្នុងកម្មវិធីតាំងបង្ហាញម៉ូដទីក្រុងម៉ូស្គូ បានលើកឡើងថា ៖ "ពួកយើងត្រូវបង្កើតរោងចក្រផលិតក្រណាត់ ព្រោះថាក្រណាត់ និងគ្រឿងបន្ថែមផ្សេងទៀត សុទ្ធតែនាំចូលពីបរទេស។"

 

 

 

គួរដឹងដែរថា អ្នកកាត់ដេររុស្ស៊ីបានពឹងផ្អែកខ្លាំងលើប្រទេសអ៊ីតាលី ក្នុងការផ្ដល់នូវសម្ភារៈផ្ដាច់មុខដែលត្រូវប្រើសម្រាប់ផលិតសម្លៀកបំពាក់ជូនដល់ភ្ញៀវលំដាប់អភិជន។

 

 

 

ត្បិតថាប្រទេសចិន និងប្រទេសមួយចំនួនទៀត បន្តផ្គត់ផ្គង់ក្រណាត់ និងសម្ភារៈដល់រុស្ស៊ី ប៉ុន្តែការដែលអ៊ីតាលីចូលរួមជាមួយសហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បានធ្វើឲ្យការជួញដូរសាច់ក្រណាត់ដែលមានគុណភាពខ្ពស់ជួបការលំបាក។ 

 

 

 

បន្ថែមពីលើបញ្ហានៃការផ្គត់ផ្គង់នេះ អ្នកច្នៃម៉ូដសម្លៀកបំពាក់នៅរុស្ស៊ីក៏បានលើកឡើងពីបញ្ហានៃការ ដឹកជញ្ជូនដែលតម្លៃមានការកើនឡើង១០ដង បន្ទាប់ពីប្រទេសរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024