ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រៀបការជិត ១០ឆ្នាំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ហើយ លី ម៉ារីណា នៅតែទទួចឱ្យអតីតស្វាមីប្រគល់ទ្រព្យមកវិញដើម្បីទុកចិញ្ចឹមកូន! 

៣០ មិថុនា ២០២២ | កម្សាន្ដ

 

តារាសម្តែង លី ម៉ារីណា នៅតែទទួលសុំឱ្យអតីតស្វាមីខ្លួនប្រគល់ទ្រព្យសម្បត្តិដែលជាកម្លាំងញើសឈាមយកមកប្រគល់ឱ្យនាងវិញ ដើម្បីខ្លួនមានដង្ហើមដកនិងខំប្រឹងចិញ្ចឹមកូន ក្រោយរៀបការជាមួយគ្នាជាង ១០ឆ្នាំមិនបានចុះសំបុត្រអាពាហ៍ពិបាហ៍ ។ តារាសម្តែង លី ម៉ារីណា បានពោលពាក្យទាំងអួលដើមករពេលនិយាយដល់រឿងទ្រព្យសម្បត្តិ ដែលអតីតស្វាមីខ្លួនយកទៅបាត់ ធ្វើឱ្យជីវិតនាងជួបនូវការលំបាក ។ 

 


តាំងពីមានរឿងអាស្រូវបែកបាក់គ្រួសារ និង រឿងអតីតស្វាមីខ្លួនលួចយកលុយ និង គ្រឿងអលង្ការ មួយចំនួនរបស់ខ្លួនទៅបាត់ បានធ្វើឱ្យតារាម៉ូដែលសាច់សខ្ចីរូបនេះ បាក់ទឹកចិត្តជាខ្លាំងរហូតមិនហ៊ានចេញទៅជួបមុននរណាទាំងអស់ ទើបតែនៅក្នុងពិធីខួបកំណើតរបស់តារាកំប្លែង ម៉ា ដូណា កាលពីប៉ុន្មានថ្ងៃមុន នាងបានចូលរួមទាំងទឹកមុខស្រពោន ។ 

 


លី ម៉ារីណា បានតុបតែងខ្លួនយ៉ាងសាមញ្ញបំផុតជាមួយនិងរ៉ូបពណ៌ ខ្មៅ មើលទៅទឹកមុខនាងមិនស្រស់ស្រាយសប្បាយចិត្តប៉ុន្មានទេ តែដោយសារថ្ងៃពិសេសរបស់មិត្តភក្តិ មិនអាចអាកខានបាន ទើបនាងប្រឹងចូលរួមទាំងខ្លួនឈឺ  ។ មកទល់ពេលនេះទស្សនិកជនជាច្រើននៅតែឆ្ងល់ថា តើស្វាមី លី ម៉ារីណា ពិតជាលួចយកទ្រព្យនាងទៅឬយ៉ាងណា ? 

 


ចំពោះរឿងនេះ លី ម៉ារីណា បានរៀ់បរាប់ពីអារម្មណ៍ក្តុកក្តួលថា អតីតស្វាមីខ្លួនពិតជាបានលួចយកលុយ និង គ្រឿងអលង្ការមួយចំនួនរបស់ខ្លួនទៅបាត់យ៉ាងពិតប្រាកដមែន ។

 


នេះជាលើកដំបូងហើយដែល លី ម៉ារីណា ចេញមុខបកស្រាយជាផ្លូវការអំពីរឿងរ៉ាវរបស់ខ្លួន ក្រោយពីប្រកាសលែងលះជាមួយអតីតស្វាមីខ្លួន ។ ជាមួយនិងការប្រកាសនេះ  លី ម៉ារីណា ក៏បានបង្ហើបប្រាប់ផងដែរថា នាងរៀបការជិត ១០ ឆ្នាំ តែមិនបានចុះអេតាស៊ីវិលទេ ។

 


ទស្សនិកជនជាច្រើនមានមានភ្ញាក់ផ្អើលនៅពេលដឹងតារាស្រីរូបនេះ រៀបការ ១០ ឆ្នាំតែបែរជាមិនបានចុះអេតាស៊ីវិលនិងគ្នា ។ ទោះជាយ៉ាងនេះក្តី លី ម៉ារីណា មិនខ្វល់នោះទេ អ្វីដែលនាងចង់បាននៅក្នុងពេលនេះគឺនាងចង់ឱ្យអតីតស្វាមី យកទ្រព្យសម្បត្តិមកឱ្យនាងវិញ ។ ស្របពេលជាមួយគ្នានេះផងដែរ លី ម៉ារីណា ក៏បានប្រកាសវិលត្រឡប់មកសាងស្នាដៃក្នុងវិស័យសម្តែងឡើងវិញ ក្រោយអាក់ខានអស់ពេលរាប់ឆ្នាំ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024