ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

លោកស្រីSuu Kyi អតីតមេដឹកនាំមីយ៉ាន់ម៉ាបញ្ជូនទៅអាគារពន្ធនាគារពីកន្លែងដែលលោកស្រីធ្លាប់ជាប់ឃុំ

២៤ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

 

 

មន្ត្រីយោធាកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនលោកស្រីAung San Suu Kyi ដែលជាមេដឹកនាំស៊ីវិលមួយរូបត្រូវក្រុមយោធាបណ្តេញពីតំណែងតាមរយៈរដ្ឋប្រហារនោះ ទៅកាន់អាគារពន្ធនាគារ​ ពីទីតាំងដែលលោកស្រីធ្លាប់ឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារយោធាកើតឡើងនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំមុន។ យោងសារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍។

 

សារព័ត៌មានរ៉យទ័របន្តអោយដឹងថា លោកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ៧៧ឆ្នាំរូបនេះ ឥឡូវកំពុងជាប់ឃុំនៅអាគារដាច់ដោយឡែកមួយនៅខាងក្នុងពន្ធនាគារ។

 

លោកស្រីAung San Suu Kyi  ជាប់ចោទពីបទល្មើសព្រហ្មទណ្ឌយ៉ាងតិច២០ករណីរួមមានករណីមួយចំនួនជាករណីបទចោទពុករលួយ ដែលការចោទប្រកាន់នេះធ្វើឡើង ចាប់តាំងពីលោកស្រីត្រូវយោធាបណ្តេញចេញពីតំណែងនៅខែកុម្ភៈឆ្នាំ២០២១ ។

 

យ៉ាងណាក៏ដោយ នៅមិនទាន់មានការឆ្លើយតបណាមួយពីតំណាងរបស់លោកស្រីSuu Kyi នៅឡើយទេ។ មេធាវីរបស់លោកស្រី Suu Kyi ត្រូវហាមឃាត់មិនអោយមានការថ្លែងសារជាសាធារណៈពាក់ព័ន្ធនឹងករណីលោកស្រីSuu Kyi។ ជាមួយគ្នា អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនទាន់មានការឆ្លើយតបណាមួយដែលលើបញ្ហានេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024