ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ជប៉ុននឹងផ្តល់ជំនួយចាំបាច់អោយប្រទេសអាហ្គានីស្ថានក្រោយគ្រោះរញ្ជួយដី

២៣ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលនៃប្រទេសជប៉ុន នឹងផ្តល់ជំនួយអោយប្រទេសអាហ្គានីស្ថាន។ យោងអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍(២៣មិថុនា)នេះ។ ការលើកឡើងពីការផ្តល់ជំនួយនេះ បានធ្វើឡើងក្រោយគ្រោះមហន្តរាយរញ្ជួយដីកម្លាំង៦រ៉ិចទ័រ បានកើតមានឡើង នៅតំបន់ភាគខាងកើតប្រទេសអាហ្គានីស្ថាន បណ្តាលអោយមនុស្សយ៉ាងតិច១០០០នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។

 

 

 

 

មន្ត្រីជប៉ុនលោក Seiji Kihara បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះរញ្ជួយដីនៅប្រទេសអាហ្គានីស្ថាន នៅតំបន់ភាគខាងកើតប្រទេស។ ក៏ដូចជាបួងសួង អោយអ្នករងរបួស បានជាសះស្បើយឆាប់ៗ។ អ្នកនាំពាក្យដដែលរូបនេះបន្តថា  ​បច្ចុប្បន្ន​ យើង​កំពុង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ដើម្បី​ប្រមូល​ព័ត៌មានពីតម្រូវការ ដូច្នេះយើងអាចយើងអាចផ្តល់ជំនួយចាំបាច់ឆាប់រហ័ស»។

 

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអាហ្គានីស្ថាន បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ (២២ មិថុនា) បានកើនឡើងដល់ ១០០០ នាក់ និងមានមនុស្សរងរបួសជាង ៦០០ នាក់ ហើយចំនួនអ្នកស្លាប់រំពឹងថា នឹងកើនឡើង ខណៈព័ត៌មាននៅបន្តទទួលបានមកពីភូមិភ្នំដាច់ស្រយាល។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024