ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភាគខាងជើងនិងភាគកណ្តាលប្រទេសចិនរងគ្រោះអាកាសធាតុក្តៅភាគខាងត្បូងទឹកជំនន់

២៣ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

តំបន់ភាគខាងត្បូងរបស់ប្រទេសចិន កំពុងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ខណៈនៅតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលវិញ កំពុងរងគ្រោះអាកាសធាតុក្តៅខ្លាំង ។

 

 


 

ខេត្តGuangdong ដែលជាខេត្តមួយមានពលរដ្ឋរស់នៅច្រើនបំផុតនៅភាគខាងត្បូងប្រទេសចិន គេឃើញថា មន្ត្រីយោធាចិន ត្រូវបានបញ្ជូនទៅខេត្តនេះ ដើម្បីដាក់បាវខ្សាច់នៅតាមបណ្តាយច្រាំងទន្លេ Beijiang River ។ ជាមួយគ្នាអាជ្ញាធរបានតំឡើងការដាស់តឿនពីទឹកជំនន់នៅទន្លេនេះ ទៅកម្រិតទី១ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុប្រទេសចិន។

 

នៅខេត្ត Jiangxi អាជ្ញាធរខេត្តនេះ បានតំឡើងកម្រិតប្រកាសអាសន្នទឹកជំនន់ ទៅពណ៌ក្រហម បន្ទាប់ពីមនុស្ស៤៨៥០០០នាក់ នៅក្នុងសង្កាត់ចំនួន៩ ជួបគ្រោះទឹកជំនន់។ ក្រុមសង្គ្រាះ ប្រើប្រាស់ទូកល្បឿនលឿនចុះជួយពលរដ្ឋ និងដឹកជញ្ជូនពួកគេចេញពីតំបន់រងគ្រោះទឹកជំនន់។

 

ភ្លៀងធ្លាក់នៅរដូវក្តៅ ធ្វើអោយប្រទេសចិនរងគ្រោះទឹកជំនន់ស្ទើរតែរៀងរាល់ឆ្នាំ ប៉ុន្តែក្រុមអ្នកបរិស្ថានបាននិយាយថា បំរែបំរួលអាកាសធាតុ អាចធ្វើអោយមានភ្លៀងធ្លាក់កាន់តែខ្លាំង និងញឹកញាប់។

 

 

 

 

អាកាសធាតុក្តៅ នៅតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលប្រទេសចិន បានប៉ះពាល់ដល់ផលដំណាំ។ យោងសារព័ត៌មានរដ្ឋចិន CCTV អោយដឹងនៅថ្ងៃព្រហស្បតិ៍នេះ។

 

រដ្ឋបាលឧតុនិយមរបស់ប្រទេសចិននៅសប្តាហ៍នេះ បានចេញការដាស់តឿនពណ៌ទឹកក្រូចសម្រាប់អាកាសធាតុក្តៅខ្លាំងនៅក្នុងតំបន់ជាច្រើនរួមមានខេត្តXinjiang និងខេត្ត Shanxi ។ ក្រុមអ្នកជំនាញកសិកម្ម បានណែនាំកសិករអោយយល់ពីបច្ចេកទេសផ្គត់ផ្គង់ទឹក ដើម្បីបញ្ជៀសការខូចខាតផលដំណាំនៅខេត្តShanxi ។

 

កំដៅអាកាសធាតុនៅតំបន់ជាច្រើន រំពឹងនឹងឡើងលើស៤០អង្សាសេរ នៅសប្តាហ៍នេះ។ យោងការព្យាករណ៍អាកាសធាតុរដ្ឋចិន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024