ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

រឿងភាគស៊ុបពើហេរូ 'The Umbrella Academy' វិលត្រឡប់ជាមួយរដូវកាលថ្មី

២៣ មិថុនា ២០២២ | កម្សាន្ដ




បន្ទាប់ពីទទួលបានជោគជ័យ​ពីររដូវកាលជាប់គ្នា ពេលនេះ​ភាពយន្តភាគ "The Umbrella Academy" (ដឺ អាំប្រ៊េឡា អាខេតដឺមី) បាន​វិល​ត្រឡប់ជាមួយ​រដូវកាលថ្មី ដែល​មាន​ចាក់បញ្ចាំងចាប់ពីសប្ដាហ៍នេះតទៅ។

 

 

រឿងភាគបែបស៊ុបពើហេរូដ៏ល្បីរបស់ Netflix (ណិតផ្លិច) មានចំណងជើងថា "The Umbrella Academy" (ដឺ អាំប្រ៊េឡា អាខេតដឺមី) បាន​វិល​ត្រឡប់​ជាមួយរដូវកាលទីបី ដែលមាន​បង្ហាញ​ពីក្រុម​​តួ​អង្គ​ថ្មី​ឈ្មោះ​ថាក្រុម Sparrow Academy (ស្ពែរ៉ូ អាខេតដឺមី)។


 

រដូវកាលថ្មីនេះក៏មានបង្ហាញពីការផ្លាស់ប្ដូររបស់តួអង្គ Vanya (វ៉ានយ៉ា) ទៅជាតួអង្គឈ្មោះ Viktor (វីកទ៊័រ) ដែល​​ដូចគ្នាទៅនឹងជីវិតពិតរបស់​តារាសម្ដែង Elliot Page (អេលៀត ផេច) ដែលសម្ដែងជាតួអង្គទាំង​ពីរ។ 

 

 

 

លោក Steve Blackman (ស្ទីវ ប្លេកម៉េន) អ្នកបង្កើតភាពយន្តភាគនេះបាននិយាយថាលោកបាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​តារាសម្ដែង Elliot Page (អេលៀត ផេច) បន្ទាប់ពី​តារាសម្ដែងរូបនេះបាន​ប្រកាសកាលពី​ចុង​ឆ្នាំ​២០២០ ថារូបគេជា​បុរសកែភេទ និងបានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួន។

 

 

 

សូមរំលឹកថារដូវកាលពីទីពីរនៃភាពយន្តភាគនេះ បាន​បិទ​បញ្ចប់​ដោយ​ក្រុមបងប្អូននៃ​ "The Umbrella Academy" (ដឺ អាំប្រ៊េឡា អាខេតដឺមី) បាន​បញ្ឈប់​ហេតុការណ៍​អវសាន្តពិភពលោក​ក្នុង​ឆ្នាំ​១៩៦៣ រួចបាន​វិល​ត្រឡប់​មក​កាន់​ពេលវេលា​បច្ចុប្បន្នវិញដើម្បីស្វែងរកខ្លួនឯងក្នុង​ពេលវេលាដទៃ ហើយពេលនោះ​ដែរ​ផ្ទះ​របស់​ ​ក្រុម​បង​ប្អូន​នៃ​​ "The Umbrella Academy" (ដឺ អាំប្រ៊េឡា អាខេតដឺមី) ត្រូវបានកាន់កាប់ដោយ​ក្រុមបងប្អូននៃ​ Sparrow Academy (ស្ពែរ៉ូ អាខេតដឺមី)។

 

 

 

ភាពយន្តភាគ "The Umbrella Academy" (ដឺ អាំប្រ៊េឡា អាខេតដឺមី) បាន​ផលិតឡើងដោយ​ផ្អែក​តាម​សៀវ​ភៅ​ត្លុក​មួយ​ប្រភេទ ហើយភាពយន្ត​ភាគនេះ​បាន​ទទួលបានការគាំទ្រខ្លាំងពីសំណាក់​ទស្សនិកជន​ ដោយ​សារ​តែ​មាន​បង្ហាញ​ពី​រឿងរ៉ាវលំបាកក្នុងគ្រួសារ និងធាតុពិតនៃជីវិតជាច្រើនចំណុច៕

 

 

ប្រែសម្រួល៖វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024