ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ប្រទេសកូរ៉េខាងត្បូងមានជំងឺអុតស្វាឬMonkeypox១ករណី

២៣ មិថុនា ២០២២ | ព័ត៌មានអន្តរជាតិ

អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ(២២មិថុនា) បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង មានជំងឺអុតស្វាឬmonkeypoxចំនួន១ករណី និងបានប្រកាសពីការពង្រឹងការតាមដាន និងប្រព័ន្ធឆ្លើយតប ខណៈប្រទេសតំបន់អាស៊ីមួយនេះ តំឡើងកម្រិតដាស់តឿន ទៅកម្រិតប្រុង​ប្រយ័ត្នការឆ្លងជំងឺ។

 

 

 

 

ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ដែលបានទទួលការព្យាបាលជំងឺនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីនឈួន( Incheon Medical Center) បន្ទាប់ពីរាងកាយមានចេញរោគសញ្ញាជាច្រើនក្រោយពីរូបគេបានត្រលប់ពីប្រទេសអាលឺម៉ង់ចូលមកប្រទេសកូរ៉េខាងត្បូងវិញនៅថ្ងៃអង្គារ(២១មិថុនា)ពេលរសៀលនោះ បានតេស្តឃើញវិជ្ជមានជំងឺអុតស្វាឬmonkeypox។ យោងមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងប្រទេសកូរ៉េ។

 

យ៉ាងណាក៏ដោយអត្តសញ្ញាណរបស់អ្នកជំងឺ មិនត្រូវបានបង្ហាញលំអិតឡើយ។

 

អាជ្ញាធរកូរ៉េ បានតំឡើងកម្រិតដាស់តឿន ទៅកាន់កម្រិតប្រុងប្រយ័ត្ន ដែលជាកម្រិតទី២នៅក្នុងប្រព័ន្ធព្រមានពីជំងឺឆ្លងទាំង៤កម្រិតរបស់ប្រទេសកូរ៉េខាងត្បូង  នៅពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រកាសពីករណីទី១នៃជំងឺអុតស្វានៅលើទឹកដីរបស់ខ្លួន។ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនការត្រួតពិនិត្យដោយកំណត់តំបន់ដែលតម្រូវអោយមានការគ្រប់គ្រងចត្តាឡីស័កតឹងរឹងជាពិសេសពលរដ្ឋមកពីប្រទេសដែលកើតជំងឺអុតស្វា។  

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024