ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥

ប៉ូលីសស្រីលង្កាបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងទឹកបំបែកហ្វូងបាតុករ

ប៉ូលីសស្រីលង្កា បានបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកនៅថ្ងៃព្រហស្បតិ៍(១៩ឧសភា) ដើម្បីបំបែកហ្វូងបាតុករនិស្សិតដែលដើរក្បួនកាត់តាមបណ្តាដងផ្លូវជាច្រើនក្នុងទីក្រុង Colombo ។ ពួកគេ ទាមទារអោយចាប់ខ្លួន និងដកលោក Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្ការូបនេះ ចេញពីតំណែង។

 

 

 

 

ក្រុមសិស្សនិស្សិតរាប់រយនាក់ កាន់ទង់ខ្មៅដើរក្នុងទីក្រុងColombo ហើយស្រែកពាក្យយ៉ាងច្រើនប្រឆាំងរដ្ឋាភិបាលប្រទេសដែនកោះមួយនេះ។

 

បាតុករម្នាក់ បានលើកឡើងថា រដ្ឋាភិបាលប្រទេសស្រីលង្កា សម្លាប់យុវជន ពួកគេជាភេរវជន។ លោក Gotabaya  ជាភេរវករ, លោក Rajapaksa  ជាភេរវករ ។ យើងមិនត្រូវការមេដឹកនាំបែបនេះឡើយ។ យើងមិនបោះបង់ជាតិយើងឡើង។ យើងចង់អោយគ្រួសារលោក Rajapaksa  និងមេដឹកនាំ២២៥នាក់(សមាជិកសភា) ចេញពីប្រទេសស្រីលង្កា។ ពួកគេជាចោរ ជាភេរវជននៅក្នុងប្រទេសស្រីលង្កា។

 

វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា កើតឡើងមកពីបញ្ហាមេរោគរាតត្បាតកូវីដ-១៩ វាយលុកសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ បញ្ហាប្រេងសាំងឡើងថ្លៃ និងការកាត់ពន្ធ របស់រដ្ឋាភិបាលលោកប្រធានាធិបតី Gotabaya Rajapaksa និងប្អូនប្រុសរបស់លោកគឺលោក Mahinda ដែលបានលាលែងតំណែងនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។ បញ្ហាដទៃទៀតរួមមាន ការឧបត្ថម្ភទុនយ៉ាងសម្បើមទៅលើតម្លៃប្រេងក្នុងស្រុក និងសេចក្តីសម្រេចហាមឃាត់ការនាំចូលជីគីមី ដែលនាំអោយប៉ះពាល់ដល់វិស័យកសិកម្ម។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025