ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សួង ស៊ីធឿន៖ ការភ្ជាប់ពាក្យជាមួយតារារូបសង្ហាស្គាល់គ្នាជិត ៦ឆ្នាំ ជារឿងពិតមិនមែនសម្ដែងទេ!

២០ ឧសភា ២០២២ | កម្សាន្ដ

 

នេះជាលើកដំបូងហើយដែលតារាសម្តែង សួង ស៊ីធឿន បញ្ជាក់ប្រាប់ពីអត្ថសញាណគូដណ្តឹងរបស់ខ្លួនបានស្គាល់គ្នាជិត៦មកហើយ ថាជារឿងពិតមិនមែនជាការសម្ដែងដូចទស្សនិកជនងឿងឆ្ងល់នោះទេ ។  

 

 

ការពិតគូដណ្តឹងតារាសម្តែង សួង ស៊ីធឿន គឺជាបុរសសង្ហា និងជាតារាល្បីមួយរូបផងដែរ ដែលបានស្គាល់គ្នាយូរឆ្នាំមកហើយ ទើបតែចាប់ផ្តើមស្រឡាញ់គ្នា រហូតឈានដល់ការភ្ជាប់ពាក្យមានចាស់ទុំដឹងលឺកាលពីប៉ុន្មានខែមុននេះ។ តែដំណឹងភ្ជាប់ពាក្យរបស់តារាស្រីរូបនេះត្រូវបានទស្សនិកជនជាច្រើនគិតថាជាការលែងសើច និងថតភាពយន្តដើម្បីឱ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ ។

 


ទោះជាយ៉ាងនេះក្តីជួបជាមួយតារាសម្តែងខាងលើ នៅក្នុងពិធីសម្ពោធរឿងមួយកាលពីពេលថ្មីៗនេះ សួង ស៊ីធឿន កាន់តែមានអារម្មណ៍ស្រស់ស្រាយនាងបានបញ្ជាក់យ៉ាងច្បាស់ថា នាងពិតជាបានភ្ជាប់ពាក្យយ៉ាងពិតប្រាកដកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២២ ។

 


គូដណ្តឹងរបស់តារាសម្តែង សួង ស៊ីធឿន គឺជាតារាលេចធ្លោមួយរូបធ្លាប់ប្រលងក្នុងកម្មវិធី ហ្រ្វេសស៊ី ជាប់ចំណាត់ថ្នាក់លេខ ១ ហើយ ឆ្នាំនេះមានវ័យ ២៨ ឆ្នាំ និងក៏ជាតារាល្បីមួយរូបនៅក្នុងពិភពសិល្បៈផងដែរ ។ តារាសម្តែង សួង ស៊ីធឿន នៅពុំទាន់មានគម្រោងរៀបការនិងគ្នានៅឡើយទេ ដោយសារម្នាក់ៗរវល់ នៅក្នុងការងាររកស៊ីរៀងៗខ្លួន យ៉ាងយូរ ២ឆ្នាំទៀតទើបនាងរៀបចំពិធីមង្គលការ ។ 

 


កន្លងមក សួង ស៊ីធឿន  ធ្លាប់លេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ផងដែរដែលមានចំណងជើងថា « អ្នកទី ៣ »  ស្នាដៃនាងពេលនោះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដោយឡែកឆ្នាំ ២០២២ នេះនាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកជននៅឡើយទេ ផ្ទុយទៅវិញនាងបែរជាលេចមុខ ខ្លាំងក្នុងការងាររកស៊ីវិញ ឆាប់ៗខាងមុខនេះនាងត្រៀមបោះទុនប្រាប់រាប់ម៉ឺនដុល្លារដើម្បីពង្រើកការងាររកស៊ីរបស់ខ្លួន ។ ទោះជាយ៉ាងនេះក្តី សួង ស៊ីធឿន បានប្រាប់ថានៅបំណាច់ឆ្នាំ ២០២២ នេះនាងស្នាដៃថ្មីមួយដើម្បីបង្ហាញទស្សនិកជន ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024