ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភាពយន្តថ្មីរបស់តួប្រុស Squid Game សម្ពោធចាក់បញ្ចាំងនៅប្រទេសបារាំង

២០ ឧសភា ២០២២ | កម្សាន្ដ

 




ភាពយន្តថ្មីរបស់តារាសម្ដែង Lee Jung-jae (លី ចុង ចេ) ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈភាពយន្ត "Squid Game" បានសម្ពោធចាក់បញ្ចាំងដំបូងនៅកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង។

 


តារាសម្ដែង Lee Jung-jae (លី ចុង ចេ) ដែលល្បីឈ្មោះតាមរយៈការសម្ដែងក្នុងភាពយន្ត "Squid Game" (ស្វីត ហ្គេម) បានបង្ហាញវត្តមានក្នុងកម្មវិធីមហោស្រពភាពយន្តក្រុងកាន ដើម្បីស្នាដៃភាពយន្តថ្មីរបស់ខ្លួន។

 

 

ឆ្លុះបញ្ចាំងអ្នកស៊ើបការណ៍កូរ៉េខាងត្បូងពីររូប ដែលទទួលបានបេសកកម្មក្នុងការស្វែងរកជនបង្កប់ដែលជាជនជាតិកូរ៉េខាងត្បូង ភាពយន្តថ្មីនេះមានចំណងជើងថា "Hunt" (ហាន់) ដោយតារាសម្ដែង Lee Jung-jae (លី ចុង ចេ) បានចូលរួមក្នុងការនិពន្ធ ធ្វើជាអ្នកដឹកនាំ ហើយទាំងធ្វើជាតួអង្គសម្ដែងថែមទៀតផង។ 

 

 

លោក Lee Jung-jae (លី ចុង ចេ) ដើរតួជាអ្នកស៊ើបការណ៍ម្នាក់ឈ្មោះ Park Pyong-ho (ផាក ផ្យ៉ុង ហូ) ឯតារាសម្ដែង Jung Woo-sung (ចុង អ៊ូ សុង) ដើរតួជាអ្នកស៊ើបការណ៍ម្នាក់ទៀតឈ្មោះ Kim Jung-do (គីម ចុង ដូ)។ 

 

 

ភាពយន្ត "Hunt" (ហាន់) មិនទាន់កំណត់ថ្ងៃចាក់បញ្ចាំងច្បាស់លាស់នៅឡើយទេ ដោយគ្រោងចាក់បញ្ចាំងនៅរដូវក្ដៅនេះ ពោលគឺចាប់ពីចន្លោះខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២២៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024