ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋមួយចំនួននៅទីក្រុងសៀងហៃអាចចេញក្រៅទិញទំនិញបានក្រោយទីក្រុងបិទខ្ទប់៥០ថ្ងៃ

ពលរដ្ឋរស់នៅទីក្រុងសៀងហៃ ប្រទេសចិន ទទួលបានការអនុញាតិអោយចេញក្រៅផ្ទះទៅទិញទំនិញទិញឥវ៉ាន់ផ្សេងៗ ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍(១៩ឧសភា) ក្នុងរយៈពេលកន្លងមកជិត២ខែនេះ។ ទោះជាពលរដ្ឋខ្លះទទួលបានការអនុញាតិអោយចេញក្រៅលំនៅដ្ឋានក៏ពិតមែន ក៏អាជ្ញាធរទីក្រុងសៀងហៃ បានដាក់ចេញនូវវិធានការរឹតត្បិតសម្រាប់តំបន់ដែលនៅបិទខ្ទប់នៅឡើយ។

 

 

 

 

ពលរដ្ឋដែលរស់នៅតំបន់លំនៅដ្ឋានមួយចំនួននៅសង្កាត់ Changning ទទួលបានការអនុញាតិអោយចេញក្រៅលំនៅដ្ឋានបាន ហើយពួកគេ អាចទៅទិញទំនិញឥវ៉ាន់ផ្សេងៗនៅផ្សារទំនើប ដែលនឹងទើបនឹងបើកដំណើរការឡើងវិញផងដែរ។ ការអនុញាតិនេះ សម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះ ក្នុងផ្ទះ១ ហើយអាចទៅទិញទំនិញបានសម្រាប់រយៈពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ និងសម្រាប់ការចំណាយ៥០០យ៉ន់(ឬស្មើនិង៧៤ដុល្លារអាមេរិក)។ ពលរដ្ឋទទួលបានការណែនាំអោយដើរ ឬជិះកង់ ទៅហាងទំនិញ ហើយត្រូវតម្រង់ជួរនៅហាងទំនិញក្នុងចម្ងាយ២ម៉ែត្រ។

 

«អារម្មណ៍ពិតជាល្អណាស់។ ការផ្តើមឈប់បិទខ្ទប់ទីក្រុងបានចាប់ផ្តើមជាបណ្តើរៗ។ ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា»។ នេះជាការលើកឡើងរបស់ Zhong Renqiu ពលរដ្ឋក្នុងតំបន់ដែលទៅទិញទំនិញនៅផ្សារទំនើប។ កន្លងមកយើងពឹងផ្អែកលើរដ្ឋាភិបាល និងទំនិញដែលទទួលបានធ្វើឡើងតាមការទិញជាក្រុម។

 

ទីក្រុងសៀងហៃ ជាទីក្រុងពាណិជ្ជកម្មមានពលរដ្ឋរស់នៅ២៥លាននាក់។ សម្រាប់ទីក្រុងមួយនេះ គ្មានការឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃថ្មីឡើយរយៈពេល៥ថ្ងៃមកហើយ សម្រាប់តំបន់មិនមែនជាតំបន់បិទខ្ទប់។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024