ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រធានាធិបតីអាមេរិកJoe Bidenធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងនិងជប៉ុន

លោក Joe Biden ប្រធានាធិបតីអាមេរិកបានធ្វើដំណើរចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍(១៩ឧសភា) ដែលជាដំណើរទស្សនៈកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិករូបនេះចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។

 

ដំណើរទស្សនៈកិច្ចនេះត្រូវបានមើលឃើញថាជាដំណើរទស្សនៈកិច្ចដ៏ពិសេសសម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។

 

 

 

 

លោក Biden  បានធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិកសម្រាប់ដំណើរទស្សនៈកិច្ចរបស់លោករយៈពេល៥ថ្ងៃ បន្ទាប់ពីលោកបានចំណាយពេលអស់ជាច្រើនខែរៀបចំក្រុមសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាដែលប្រទេសរុស្ស៊ីឈ្លានពានលើប្រទេសអ៊ុយក្រែន។ ចំពោះការឈ្លានពាននេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ីបានហៅថាជាប្រតិបត្តិការពិសេស។

 

លោក Joe Biden នឹងជួបជាមួយ លោក Yoon Suk-yeolប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ហើយពួកគេនឹងជជែកពិភាក្សាគ្នាលើបញ្ហាប្រទេសកូរ៉េខាងជើង និងប្រទេសចិន រួមទាំងបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

 

ភ្លាមៗក្រោយទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ លោកBiden រំពឹងទៅពិនិត្យមើលរោងចក្រក្រុមហ៊ុនបច្ចេកវិទ្យាSamsung Electronics ។ យោងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។

 

ពីសេតវិមានអោយដឹងនៅថ្ងៃពុធថា លោក Biden  នឹងមិនទៅកាន់តំបន់គ្មានយោធាដែលជាតំបន់ខ័ណ្ឌចែករវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើងនោះឡើយ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024