ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Tom Cruise នាំយកភាពយន្តថ្មី ចាក់បញ្ចាំងនៅមហោស្រពភាពយន្តក្រុងកាន

១៩ ឧសភា ២០២២ | កម្សាន្ដ


សិល្បករល្បីៗបានបន្តបង្ហាញវត្តមានលើកម្រាលព្រំក្រហមនៃកម្មវិធីមហោស្រពភាពយន្តទីក្រុងកាននៅថ្ងៃទីពីរ កាលពីថ្ងៃទី១៨ ខែឧសភា រួមមានដូចជាតារាស្រី Elle Fanning (អ៊េល ហ្វេននីង), Eva Longoria, តារាល្បីឥណ្ឌា Aishwarya Rai Bachchan (អាយស្ហ្វាយ៉ា រ៉ាយ បាចឆាន) ព្រមទាំងតារាសម្ដែង Tom Cruise (ថម គ្រូស) ជាមួយភាពយន្តថ្មីរបស់លោកផងដែរ។

 

 

ដោយត្រូវបានពន្យារពេលចាក់បញ្ចាំងតាំងពីឆ្នាំ២០១៩មក ភាពយន្តបែបវាយប្រហាររបស់ Tom Cruise (ថម គ្រូស)មានចំណងជើងថា "Top Gun: Maverick"(ថប ហ្គាន់ មេវរីក) បានធ្វើឲ្យមហោស្រពភាពយន្តក្រុងកាន កាន់តែទទួលបានការចាប់អារម្មណ៍។

 


ខណៈដែល Tom Cruise (ថម គ្រូស) ដើរលើកម្រាលព្រំក្រហម គេឃើញមានយន្តហោះចម្បាំងប្រទេសបារាំង ហោះក្រឡឹងជុំវិញ និងបានបាញ់ផ្សែងពណ៌ស ខៀវ និងក្រហម ដើម្បីអបអរសាទរដល់ការចាក់បញ្ចាំងភាពយន្តថ្មីរបស់តារារូបនេះផងដែរ។

 

 

ក្នុងកម្មវិធីមហោស្រពនេះដែរ តារាសម្ដែង Tom Cruise (ថម គ្រូស) ទទួលបានពានរង្វាន់ដ៏ភ្ញាក់ផ្អើលមួយ គឺជាពានរង្វាន់កិត្តិយស Palme d’Or (ផាម ដ័រ) ដែលជាពានរង្វាន់ធំប្រចាំមហោស្រពភាពយន្តដ៏ធំជាងគេមួយនេះ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024