ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សិល្បករ និងផលិតករជួបជុំគ្នាឡើងវិញលើកម្រាលព្រំមហោស្រពភាពយន្តទីក្រុងកាន ក្រោយកូវីដស្ងប់ស្ងាត់

១៨ ឧសភា ២០២២ | កម្សាន្ដ

 

 

កម្មវិធីមហោមហោស្រពភាពយន្តទីក្រុងកានដែលជាព្រឹត្តិការណ៍មហោស្រពភាពយន្តល្បីបំផុតលើពិភពលោកបានត្រលប់មកប្រារព្ធដើមវិញ ក្រោយត្រូវជំងឺកូវីដ១៩រំខានអស់រយៈពេលពីរឆ្នាំ។ 

 


តារាសម្ដែង ផលិតករភាពយន្ត និងអ្នកលេងម៉ូដសំលៀកបំពាក់ល្បីៗ បានវិលមកជួបគ្នាសាជាថ្មីលើកម្រាលព្រំក្រហមនៃកម្មវិធីមហោស្រពភាពយន្តទីក្រុងកានលើកទី៧៥ ដែលនឹងរៀបចំរហូតដល់ថ្ងៃទី២៨ ខែឧសភា នៅទីក្រុងកាន ប្រទេសបារាំង។

 

 

តារាសម្ដែងល្បីៗដែលបានបង្ហាញវត្តមានលើកម្រាលព្រំក្រហមមានដូចជាតារាស្រី Julianne Moore (ជូលៀន ម័រ), តារាស្រី Lashana Lynch (ឡាហ្សាណា លីនឈ៍), តារាស្រី Eva Longoria (អេវ៉ា ឡុងហ្គោរៀ) រួមជាមួយតារាប្រុស Forest Whitaker (ហ្វ័រ៉េស វាយធេកឃឺ) ដែលនឹងឡើងទទួលពានរង្វាន់ស្លឹកមាសសម្រាប់អាជីពជាតារាសម្ដែងនៅឆ្នាំនេះ។ 

 

 

ក្រុមគណៈវិនិច្ឆ័យសំខាន់ក្នុងឆ្នាំនេះដែលមានការចូលរួមពីសិល្បករមកពីច្រើនប្រទេស និងបានដឹកនាំដោយតារាសម្ដែងបារាំង Vincent Lindon (វីនសិន លីនដុន) ពួកគេនឹងជាអ្នកជ្រើសរើសភាពយន្តដែលឈ្នះពានរង្វាន់។

 

 

នៅមានក្រុមគណៈវិនិច្ឆ័យពីរផ្សេងទៀតក៏ចូលរួមចំណែកក្នុងការរើសយកអ្នកផងដែរនោះ ដែលមានដឹកនាំដោយតារាសម្ដែងអេស្ប៉ាញ និងតារាសម្ដែងអ៊ីតាលី។ 

 


គួរដឹងថាមហោស្រពភាពយន្តធំជាងគេក្នុងលោកនេះ បានវិលត្រលប់មកកាន់ប្រតិទិនដើមរបស់ខ្លួនវិញ ក្រោយជំងឺកូវីដ១៩បង្អាក់ដំណើរអស់រយៈពេលពីរឆ្នាំ ហើយការវិលត្រឡប់នេះបានផ្ដល់ជាក្ដីសង្ឃឹមថាការទស្សនាភាពយន្តតាមរោងភាពយន្តនឹងមានកំណើនឡើងវិញ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024