ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

លេចមុខក្នុងកម្មវិធី “អ្នកជិតខាង” កែវ វាសនា បង្ហាញអារម្មណ៍ប្លែកទាក់ទងការងារសិល្បៈ  

១៧ ឧសភា ២០២២ | កម្សាន្ដ

 

ស្របពេលលេចមុខក្នុងកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន មើលទៅតារាចម្រៀង កែវ វាសនា ដូចជាមានអារម្មណ៍ប្លែកនៅពេលនិយាយដល់វិស័យចម្រៀងដែលជាអាជីពរបស់ខ្លួន។  

 

 

មួយរយៈពេលចុងក្រោយនេះតារាចម្រៀងលោក កែវ វាសនា មិនសូវលេចមុខនៅឆាកតន្រ្តី ដូចកាលពីមុនឡើយ ផ្ទុយទៅវិញលោកបែរជាលេចមុខខ្លាំងជាមួយមុខជំនួញជាច្រើនជាមួយភរិយាខ្លួនទៅវិញ រហូតធ្វើឱ្យទស្សនិកជនជាច្រើនគិតថា តារាចម្រៀងរូបនេះមិនចង់សន្សំប្រាក់កាក់ល្អិតពីវិស័យនេះទៀតនោះទេ ។ 

 


ទោះជាយ៉ាងនេះក្តីជួបជាមួយតារាចម្រៀងរាងតូចច្រឡឹងរូបនេះ នៅក្នុងកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន កាលពីពេលថ្មីៗលោកបានបញ្ជាក់ថា លោកនៅតែស្រឡាញ់ សិល្បៈ តែបើការងារនេះមិនរលូនដូចមុន លោកអាចនឹងងាកមកពង្រឹងមុខជំនួញជាមួយភរិយាវិញ ។

 


នេះជាលើកដំបូងហើយសម្រាប់តារាចម្រៀង កែវ វាសនា បានចូលរួមក្នុងកម្មវិធីកម្សាន្តដែលមានឈ្មោះថា « អ្នកជិតខាង » លោកបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ដោយសារការងារមមាញឹកលោកកម្រនឹងបង្ហាញមុខនៅក្នុងកម្មវិធីកម្សាន្តណាមួយណាស់ ថ្ងៃនេះលោកពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបានចូលរួមកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន ។ 

 


ឆាប់ៗខាងមុខនេះកម្មវិធី « អ្នកជិតខាង » ត្រៀមនឹងពង្រើកឆាកកាន់តែធំជាងមុនជាមួយនិងការដេគ័រឆាកថ្មី ប្លែកភ្នែក ហើយក៏បន្ថែមនូវតារាកំប្លែងថ្មីៗជាច្រើនរូបទៀត ដើម្បីធ្វើឱ្យកម្មវិធីកាន់តែមានការចាប់អារម្មណ៍ខ្លាំង ជាពិសេសនឹងមានអ្វីប្លែកៗជាច្រើនទៀតត្រៀមនឹងបង្ហាញទស្សនិកជនក្នុងពេលឆាប់ខាងមុខ ។ នេះបើតាមការបញ្ចាក់ពីអ្នកផលិតកម្មវិធី”អ្នកជិតខាង”។

 


គួររំលឹកផងដែរថា លោក កែវ វាសនា ជាតារាចម្រៀងល្បីមួយរូបប្រចាំនៅក្នុងផលិតកម្ម សាន់ដេ ថ្មីៗនេះលោកបានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « បើអស់ចិត្ត » ទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា ឆាប់ៗខាងមុខនេះលោកក៏ ត្រៀមនឹងចេញបទចម្រៀងថ្មីដើម្បីអង្រួញអារម្មណ៍ទស្សនិកជនផងដែរ ៕  
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024