ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្ពានយោលថ្មើជើងវែងជាងគេលើលោក បើកដំណើរការនៅសាធារណរដ្ឋឆែក

១៦ ឧសភា ២០២២ | កម្សាន្ដ

 

ស្ពានយោលថ្មើជើងវែងជាងគេក្នុងលោកស្ថិតនៅក្នុងសាធារណរដ្ឋឆែក ដែលមានប្រវែងសរុបរហូតដល់ ៧២១ម៉ែត្រ បានបើកទទួលភ្ញៀវជាសាធារណៈកាលពីចុងសប្ដាហ៍កន្លងទៅ។

 


ស្ពានយោលថ្មើជើងវែងជាងគេដែលតភ្ជាប់ពីជ្រលងភ្នំមួយទៅជ្រលងភ្នំមួយទៀតក្នុងសាធារណរដ្ឋឆែក បានបើកទទួលភ្ញៀវជាផ្លូវការ ដើម្បីឲ្យពួកគេអាចមកសាកល្បងធ្វើតេស្តភាពភ័យខ្លាចរបស់ខ្លួន។ 

 

 

ស្ពានយោលឈ្មោះថា Sky Bridge 721 នេះមានប្រវែងសរុប ៧២១ម៉ែត្រ និងមានកម្ពស់៩៥ម៉ែត្រនៅត្រង់ចំណុចខ្ពស់បំផុត និងបានចំណាយពេលសាងសង់រយៈពេល២ឆ្នាំ និងប្រើថវិកាអស់ប្រមាណ ៨,៤លានដុល្លារ។ ស្ពាននេះស្ថិតនៅកម្ពស់ជាង ១១០០ម៉ែត្រ ពីកម្ពស់នីវ៉ូទឹកសមុទ្រ និងបានតភ្ជាប់ជួរភ្នំចំនួនពីរ ដែលស្ថិតនៅជិតព្រំដែនប្រទេសប៉ូឡូញ។ 

 

 

ស្ពានយោលថ្មើជើងថ្មីនេះ បានយកឈ្នះស្ពានយោល Arouca (អារ៉ូកា) ស្ថិតនៅប្រទេសព័រទុយហ្គាល់ ដែលធ្លាប់ជាស្ពានយោលវែងជាងគេក្នុងលោកជាមួយប្រវែងសរុប ៥១៦ម៉ែត្រ។ 

 

 

មន្ត្រីបម្រើការនៅតំបន់នេះ បានបង្ហាញក្ដីរំពឹងថាស្ពានយោលថ្មើជើងដ៏វែងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរក្នុងតំបន់ ដោយផ្ដល់ជាបទពិសោធន៍ថ្មីមួយក្នុងការគយគន់ទេសភាពព្រៃភ្នំ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024