ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនផលិតម៉ូតូ Honda ខ្វះខាតគ្រឿងបង្គុំ ប៉ះពាល់ដល់ទីផ្សារក្នុងប្រទេសវៀតណាម

១៣ ឧសភា ២០២២ | សេដ្ឋកិច្ច

 

 

ក្រុមហ៊ុនផលិតម៉ូតូ យីហោ Honda កាន់កាប់ចំណែកទីផ្សារដល់ទៅ ៨០% នៃទំហំទីផ្សារម៉ូតូ ក្នុងប្រទេសវៀតណាម កំពុងជួបប្រទះនឹង កង្វះខាតនៅក្នុងខែ្សចង្វាក់ផលិតកម្ម ហើយការបញ្ជាទិញម៉ូតូជាច្រើន ត្រូវបានលុបចោល ដោយសារការដឹកជញ្ជូនមានភាពយឺតយ៉ាវ។


ក្នុងករណីនេះ អតិថិជនធ្លាប់ចំណាយពេលទិញត្រឹមតែ ២ ឬ ៣ ថ្ងៃប៉ុណ្ណោះ ឬអាចឈានរហូតដល់ ២ សប្តាហ៍ ក្នុងករណីមានជម្រើសពិសេស ដើម្បីទទួលបានម៉ូតូ Honda មួយគ្រឿង តែនៅពេលនេះ ពេលវេលារង់ចាំ គឺចាប់ពី ២សប្តាហ៍ ទៅ ១ខែ។


ក្រុមហ៊ុន Honda បានស្តីបន្ទោសលើការរំខានជាសកល ក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ និងសម្ភារៈ។ក្រុមហ៊ុន មិនអាចដឹងថា ពេលណាការផ្គត់ផ្គង់ នឹងវិលមករកកម្រិតធម្មតាវិញទេ ដោយបន្ថែមថា ក្រុមហ៊ុន កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីធានាការផ្គត់ផ្គង់ដល់ឈ្មួញ។


ក្រុមហ៊ុន Honda បានលក់ម៉ូតូចំនួន ២លានគ្រឿងកាលពីឆ្នាំ ២០២១ ឬស្មើនឹង ៨០% នៃចំណែកទីផ្សារប្រទេសវៀតណាម នេះបើយោងតាមសមាគមអ្នកផលិតម៉ូតូវៀតណាម ដែលសមាជិករបស់ពួកគេរួមមានក្រុមហ៊ុនធំៗទាំងអស់។

 


សូមជម្រាបថា កង្វះខាតរបស់ Honda មិនត្រឹមតែប៉ះពាល់ដល់ការលក់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាជីវកម្មដែលពាក់ព័ន្ធដូចជា គ្រឿងបន្លាស់ ការគូរគំនូរ និងការថែទាំជាដើម៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024