ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

«ជំនាងផ្ទះ» ស្នាដៃបង្គុំបែបស្ថាបត្យកម្ម បង្ហាញពីជំនឿសាសនារបស់ប្រជាជនទៅលើជំនាងផ្ទះ

១៣ ឧសភា ២០២២ | កម្សាន្ដ


«ជំនាងផ្ទះ» ជាចំណងជើងស្នាដៃបង្គុំបែបស្ថាបត្យកម្មរបស់ សិល្បករសហសម័យ វុធ លីណូ ដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ «ម្ចាស់ទឹក ម្ចាស់ដី» ដែលពិព័រណ៍នេះលើកឡើងពីជំនឿលើធម្មជាតិមានដូចជា បឹងបួ ទន្លេ សមុទ្រ ភ្នំ ព្រៃព្រឹក្សា និងសត្វផ្សេងៗ និងជំនឿលើអធិធម្មជាតិ ជីវចលនិងព្រលឹងដ៏មានឫទ្ធិ អំណាចនៅថែរក្សាផ្ទះសម្បែងស្រុកទេស មនុស្សសត្វ និងជីវិតនានា។

 


ពិព័រណ៍ «ម្ចាស់ទឹក ម្ចាស់ដី» នេះដែលក៏មានការតាំងបង្ហាញស្នាដៃស្នាដៃសិល្បៈសហសម័យដ៏កម្រចំនួន២ផ្សេងទៀតផងដែរ នោះគឺ «ពពិល» ជាបង្គុំចម្លាក់របាំងមុខនាគី និងនាគា ជាស្នាដៃរបស់ សិល្បករ ខ្វៃ សំណាង និង «លិខិតផ្ញើតាមសមុទ្ទ» ជាប្រភេទវីដេអូឯកសារអានលិខិតដំណើរជីវិតរបស់កម្មករខ្មែរចុះទូកនេសាទនៅប្រទេសថៃ បណ្ណសារលិខិត និងវត្ថុតាងមួយចំនួន ជាស្នាដៃរបស់សិល្បករ លីម សុខចាន់លីណា។

 


តាមការឱ្យដឹងពីលោក វុធ លីណូ ដែលជាម្ចាស់ស្នាដៃ «ជំនាងផ្ទះ» ស្នាដៃនេះមានចំនួន៤ផ្ទាំង។ ជំនាងផ្ទះកញ្ចក់នេះ អាចចាត់ទុកជាគំនូរកូនកាត់ចម្លាក់ ដែលបង្កើតចេញពីដែកអ៊ីណុកពណ៌ទឹកមាស ដែលមានពន្លឺភ្លឺចាំងរលោងឆ្លុះដូចកញ្ចក់។

 

ព្រោះសំនួរជាច្រើននេះហើយ ជំរុញចិត្តសិល្បកររូបនេះឱ្យបង្កើតស្នាដៃថ្មីក្នុងទម្រង់ផ្សេងៗគ្នា។ យ៉ាងណាមិញ មកទល់ពេលនេះសិល្បកររូបនេះ នៅមិនទាន់អាចស្វែងរកចម្លើយឱ្យសំនួរដ៏ច្រើននោះបានឡើយ បើទោះបីជាលោកបានបញ្ចេញស្នាដៃជាច្រើនពាក់ព័ន្ធអបីយ៍ជំនឿមួយនេះ។

 


ស្នាដៃបង្គុំអំពូលនីអុង ជំ-នា-ង-ផ្ទះ (២០២២) របស់ លីណូ បង្ហាញក្នុងទំហំធំប៉ិនកំពស់មនុស្ស ចែកជាបំណែកៗ និងព្យួរអណ្តែតក្នុងលំហ។ វាជះពន្លឺពណ៌ក្រហមច្រាលដូចភ្លើង និងអោនសំយុងចុះក្រោម ហាក់ដូចជាចង់ឆ្លើយឆ្លងជាមួយយើង។ មិនថាតាមរយៈពន្លឺ ឬរូបភាពឆ្លុះនោះទេ ស្នាដៃនិងការបង្ហាញរបស់ លីណូ បង្កើតឲ្យមានបទពិសោធន៍ និងរូបភាពថ្មីមួយ ហាក់ដូចជាបង្កើតបាននូវលំហថ្មីនៃពិភពមួយផ្សេងទៀត សម្រាប់ជំនួបមិននឹកស្មានដល់រវាងទស្សនិកជន និងជំនាងផ្ទះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024