ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

យកធាតុអ្នកស្លាប់មកច្នៃចេញជាត្បូងពេជ្រ ទំនោរថ្មីនៅអាមេរិកក្រោយផ្ទុះកូវីដ

១៣ ឧសភា ២០២២ | កម្សាន្ដ

 

 

ស្របពេលដែលសហរដ្ឋអាមេរិកបានកត់ត្រាអំពីអ្នកស្លាប់ទីមួយលាននាក់ដោយសារជំងឺកូវីដ១៩ ពលរដ្ឋនៃប្រទេសនេះបានចាប់ចិត្តលើទំនោរថ្មីមួយដោយយកធាតុអ្នកស្លាប់មកច្នៃចេញជាត្បូងពេជ្រ សម្រាប់ប្រើជាខ្សែក និងគ្រឿងអលង្ការផ្សេងៗទៀត។

 


ការចូលមកដល់នៃជំងឺរាតត្បាតកូវីដ១៩បានធ្វើឲ្យការបូជាសាកសពទទួលបានការនិយមជាងការកប់ ហើយក្នុងនោះដែរអ្នកដែលជាសាច់ញាតិនៃសពបាននាំគ្នាងាកមកចាប់អារម្មណ៍នឹងទំនោរថ្មី ដែលជាការយកធាតុច្នៃចេញជាត្បូងពេជ្រប្រើជាមួយគ្រឿងអលង្ការ។

 

 

បច្ចុប្បន្ននេះមានក្រុមហ៊ុនពីរកំពុងតែឈានមុខក្នុងការផ្ដល់សេវាកម្មកែច្នៃធាតុទៅត្បូងពេជ្រ ដែលមានក្រុមហ៊ុន LifeGem (ឡាយ ជេម) មានមូលដ្ឋាននៅរដ្ឋ Illinois (អីលលីណយស) និងមួយទៀតគឺក្រុមហ៊ុន Eterneva (អីធើណេវ៉ា) ដែលមានមូលដ្ឋាននៅទីក្រុង Austin (អូស្តីន) រដ្ឋតិចសាស់។ 

 

 

តាមពិតទៅក្រុមហ៊ុន LifeGem (ឡាយ ជេម) ទទួលបានប៉ាតង់សម្រាប់ការកែច្នៃធាតុទៅជាត្បូងពេជ្រ តាំងពីឆ្នាំ២០០១មកម្ល៉េះ។ ដំណើរការនៃការកែច្នៃនេះគឺពឹងផ្អែកលើការប្រើប្រាស់កម្ដៅដ៏ក្ដៅ ដោយធាតុត្រូវបានដាក់នៅក្នុងម៉ាស៊ីនកិនភាគល្អិត ដើម្បីកិនយកសារធាតុកាបូនចេញ បន្ទាប់យកគេយកភាគល្អិតដែលនៅសេសសល់ពីការកិនយកទៅដាក់ក្នុងម៉ាស៊ីនផលិតពេជ្រតែម្ដង។ 

 

 

ដំណើរការនៃការកែច្នៃនេះមានខ្ទង់ចំណាយតិចជាងការរៀបចំពិធីបុណ្យសព្យទូទៅនៅសហរដ្ឋអាមេរិក ដោយវាមានតម្លៃចាប់ពីប្រមាណ ៣ពាន់ដុល្លារ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024