ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្លែកអារម្មណ៍! វិចិត្រករជប៉ុន រៀបចំពិព័រណ៍ពិសេសផ្សារភ្ជាប់ពិភពពិតជាមួយពិភពឌីជីថល

១២ ឧសភា ២០២២ | កម្សាន្ដ

 

វិចិត្រករជប៉ុន លោក Takashi Murakami (តាកាហ្សី ម៊ូរ៉ាកាមី) បានរៀបចំការតាំងពិព័រណ៍ស្នាដៃសិល្បៈដ៏ពិសេសនិងទំនើបប្លែកពីគេមួយដោយផ្សារភ្ជាប់ពិភពពិតជាមួយពិភពនិម្មិតឌីជីថល។ 

 

ការតាំងពិព័រណ៍ដ៏ពិសេសមួយរបស់វិចិត្រករល្បីឈ្មោះរបស់ជប៉ុន លោក Takashi Murakami (តាកាហ្សី ម៊ូរ៉ាកាមី) បានបើកដំណើរការនៅសាកសិល្បៈ Gagosian(ហ្គាហ្គោសៀន) ក្នុងទីក្រុងញ៉ូវយក ដែលជាពិព័រណ៍ផ្សារភ្ជាប់ពិភពលោកពិតទៅនឹងពិភពលោកឌីជីថល។ 

 

 

ពិព័រណ៍ដែលមានឈ្មោះថា ‘An Arrow through History' (អេន អេរ៉ូ ស្រ៊ូ ហីសស្ទ្រី) មានការបង្ហាញចំនួនបីប្រភេទផ្សេងៗគ្នា ដោយទស្សនិកជនដែលចូលរួមអាចបើកដំណើរការមុខងារ Filter (ហ្វីលធើ) នៅលើកម្មវិធី Snapchat (ស្នេបឆាត) រួចបង្វែរកាមេរ៉ាទៅចំការបង្ហាញនីមួយៗដើម្បីបានឃើញគំនូរជីវចលដ៏រស់រវើកដែលប្រើនូវបច្ចេកវិទ្យា AR។

 


ពិព័រណ៍នេះបានរៀបចំឡើងដោយផ្អែកតាមគំនិតផ្ដួចផ្ដើមឈ្មោះ Clone X NFT (ខ្លូន អិច អិនអេហ្វធី) ដែលបានអភិវឌ្ឍន៍ឡើងជាមួយស្ទូឌីយោឈ្មោះថា RTFKT (អធីអេហ្វខេធី)។ Clone X(ខ្លូន អិច) នេះគឺNFT(អិនអេហ្វធី) នៃ Avatar (អាវ៉ាតា) ដែលមានសណ្ឋានជារូបគំនូរ និងរូបសំណាក។ 

 

 

ក្នុងការតាំងពិព័រណ៍នេះក៏មានតាំងបង្ហាញរូបគំនូរដែលជាប់ពាក់ព័ន្ធនឹងគម្រោងការ NFT(អិនអេហ្វធី)ប្រភេទផ្ការបស់វិចិត្រករ Takashi Murakami (តាកាហ្សី ម៊ូរ៉ាកាមី) ផងដែរ ដែលបានបង្កើតឡើងចេញពីគ្រាប់ភីកសែលនៃវីដេអូហ្គេមកាលពីជំនាន់ទសវត្សឆ្នាំ១៩៨០។ 

 

 

ពិព័រណ៍ ‘An Arrow through History' (អេន អេរ៉ូ ស្រ៊ូ ហីសស្ទ្រី) នឹងបន្តដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024