ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកលក់ធូរ៉េន នៅផ្លូវជាតិលេខ១ អះអាងថា ធូរ៉េន ជាដំណាំហូបផ្លែមួយយ៉ាងសំខាន់ ជួយបង្កើតចំណូល

១០ ឧសភា ២០២២ | ព័ត៌មានជាតិ

 

នៅក្នុងខែឧសភានេះ ជារដូវកាលមួយ ក្នុងការប្រមូលផលនៃផ្លែធូរ៉េន។ ក្នុងរដូវកាលប្រមូលផលនេះ នៅរាជធានីភ្នំពេញ ពិសេសនៅផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ឯណោះវិញ ក៏កំពុងមមាញឹកខ្លាំង ក្នុងការទិញធូរ៉េន យកមកលក់ បន្ដជូនដល់អតិថិជន។

 

 

ពលរដ្ឋ ដែលប្រកបរបរលើកធូរ៉េន បានឱ្យដឹងថា ផ្លែធូរ៉េនជាដំណាំហូបផ្លែមួយ យ៉ាងសំខាន់ និងមានតម្រូវការពីពលរដ្ឋខ្មែរច្រើន ដែលអាចជួយបង្កើតចំណូល និងធ្វើឱ្យជីវភាពគ្រួសារ មានស្ថានភាពល្អប្រសើរ។

 

 

នេះបើតាមការលើកឡើងពីអ្នកស្រី ប៊ី គន្ធា ដែលលជាពលរដ្ឋមួយរូប ក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលចាប់យកមុខរបរលក់ធូរ៉េន នៅផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ។
 

 

រាយការណ៍៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024