ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញហិរញ្ញវត្ថុជប៉ុន មានសុទិដ្ឋិនិយមចំពោះទីផ្សារកម្ពុជា អំឡុងពេលកូវីដ១៩

០៩ ឧសភា ២០២២ | សេដ្ឋកិច្ច

អ្នកជំនាញហិរញ្ញវត្ថុជប៉ុន បានបង្ហាញអារម្មណ៍សុទិដ្ឋិនិយមចំពោះទីផ្សារកម្ពុជា អំឡុងពេលនៃវិបត្តិកូវីដ១៩ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានភាពបត់បែនទៅតាសភាពការណ៍បានលឿន និងទាន់ពេលវេលា តែយ៉ាងណាក៏មិនត្រូវមើលស្រាលវិបត្តិដែលកំពុងឆេះឆួលនៅលើពិភពលោកនេះដែរ។


អំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ លោក យូតាកា តានីម៉ូតុ អគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ចែករំលែកនូវបទពិសោធន៍ហិរញ្ញវត្ថុទាក់ទងនឹងការខ្ចីប្រាក់ ចៀសវាងបំណុលវ័ណ្ឌ ក ដោយលើកឡើងថា ប្រជាពលរដ្ឋខ្មែរ គួរមានបញ្ជីកត់ត្រាចំណូល-ចំណាយប្រចាំថ្ងៃ ដើម្បីដឹងពីការចំណាយមិនចាំបាច់ នឹងអាចកាត់បន្ថយ ដែលងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងគ្រួសារនីមួយៗ។

 


ជាមួយគ្នានេះ លោក យូតាកា តានីម៉ូតុ ក៏បានឲ្យដឹងថា ក្នុងការទទួលកម្ចី បុគ្គលម្នាក់ៗ ត្រូវដឹងអំពីសមត្ថភាព ក្នុងការខ្ចីកម្ចីដើម្បីត្រលប់សងទៅវិញ ដោយមិនមើលត្រឹមតែបច្ចុប្បន្ននោះទេ គឺត្រូវមើលដល់អនាគតថែមទៀត តើ ១ឆ្នាំ ឬ ២ឆ្នាំក្រោយទៀត គាត់អាចមានសមត្ថភាពសងប្រាក់ដែរឬទេ។

 


លោក គូរីហារ៉ា អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ក៏បានបញ្ជាក់ដែរថា ចាប់ពីពេលនេះតទៅ សេដ្ឋកិច្ចកម្ពុជា នឹងអាចឆ្លងផុតវិបត្ដិកូវីដ១៩ ហើយនឹងបន្ដលូតលាស់ទៅមុខ ខណៈបច្ចុប្បន្ន គ្រឹះស្ថាន បាននឹងកំពុងពង្រីកទំហំប្រតិបត្ដិការបន្ថែម។

 


សូមជម្រាបថា បច្ចុប្បន្ន គ្រឹះស្ថាន អាក់ទីវ ភីភល មានសាខាចំនួន ២៩ បុគ្គលិកចំនួនជាង ៥នាក់ និងអតិថិជនដែលកំពុងទទួលសេវាចំនួន ១៤ម៉ឺននាក់ រីឯចំនួនទឹកប្រាក់សមតុល្យនៃកម្ចីដែលនៅសល់បច្ចុប្បន្ន មានចំនួន ១៤០លានដុល្លារអាមេរិក និងទំហំទុនសរុបចំនួន ១៨០លានដុល្លារអាមេរិក៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024