ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៩ម៉ឺននាក់

០៦ ឧសភា ២០២២ | សេដ្ឋកិច្ច

យោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ ក្នុងសប្តាហ៍នេះបានឲ្យដឹងថា កម្ពុជា បានដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង” ថ្ងៃទី២៨ ខែតុលានេះ ដើម្បីចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញ។ ហើយការបើកទទួលភ្ញៀវទេសចរអន្តរជាតិអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះឡើយ។


ក្រសួងទេសចរណ៍បន្តថា តាមរយៈការជំរុញទេសចរវ៉ាក់សាំង ក៏ដូចជាផ្អែកលើការប្រែប្រួលនិន្នាការទេសចរណ៍ថ្មី ដែលផ្តោតទៅលើទេសចរផ្ទៃក្នុងអាស៊ាន និងទេសចរដែលនៅជិតរយៈពេលនៃការធ្វើដំណើរចន្លោះពី ៤ ទៅ ៥ ម៉ោង ដូចជា ទីផ្សារកូរ៉េ និងទីផ្សារជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើមកម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរ ៨០ម៉ឺននាក់ នៅចុងឆ្នាំ២០២២ នេះ។ 

 

ជាមួយគ្នានេះដែល លោកស្រី ឆាយស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍បានបន្ថែមថា ជុំវិញការបើកប្រទេសឡើងវិញ និងការទទួលភ្ញៀវទេសចរណ៍អន្តរជាតិមានកំណើននៃការហូរចូលមិនទាន់ពេញលេញនៅឡើយទេ ព្រោះថា ការហូរចូលរបស់ភ្ញៀវទេសចរណ៍បរទេសនៅមានកំរិត ។ 
 

 


យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នាឱកាសបើកវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តលើ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺក្ខវឹង-១៩។

 

 

តាមរយៈការរៀបចំផែនការគ្រប់គ្រង គោលដៅទេសចរណ៍ក្នុងស្រុកសុវត្ថិភាព រដ្ឋាភិបាល បាន ដាក់ចេញនូវយន្តការទ្រទ្រង់នានាសំដៅធានាបាននូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍នៅតាមរាជធានីខេត្ត ក៏ដូចជាបន្តខិតខំរៀបចំ និងអភិវឌ្ឍផលិតផលទេសចរណ៍នៅតាមតំបន់ប៉ូលទេសចរណ៍សំខាន់ៗ ដើម្បី ជំរុញការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងទេសចរបរទេស៕

 


សូមជម្រាបជូនថា យោងតាមរបាយការណ៍ ក្រសួងទេសចរណ៍ ចាប់ពី ខែមករា ដល់ ខែមីនា ឆ្នាំ ២០២២នេះ ភ្ញៀវទេសចរ បរទេសចូលមក កម្ពុជា មានចំនួនសរុប ១៥ម៉ឺន នាក់កើន ពីចំនួន ៧ម៉ឺននាក់ នៅរយៈពេល ដូចគ្នា ក្នុងឆ្នាំ ២០២១ ឬ ស្មើនឹងកំណើន ១២៥ ភាគរយ ។ នៅក្នុងចំណោមនោះ ភ្ញៀវដែលចូលមកតាម អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួន ៨ម៉ឺននាក់ កើនឡើង ១៥៩,៤ ភាគរយ ធៀបនឹងរយៈពេល ដូចគ្នា ឆ្នាំ ២០២១ ខណៈ ការធ្វើដំណើរ តាមផ្លូវ គោក និងទឹក មានចំនួន ៧ម៉ឺននាក់កើនឡើង ៩៤,២ ភាគរយ ។
 

 

អត្ថបទៈ ថុន សុកេតុមាលា រូបភាព ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024