ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រោងកុនជិះឡានចូលទស្សនាទទួលការគាំទ្រខ្លាំងក្នុងប្រទេសព័រទុយហ្កាល់

០៣ មិថុនា ២០២០ | កម្សាន្ដ

នៅវេលាម៉ោង៨យប់ថ្ងៃទី១ ខែមិថុនា រថយន្តជាច្រើនបានចូលចតជាជួរឃ្លាតៗពីគ្នានៅទីលានបញ្ចាំងភាពយន្តក្នុងរដ្ឋធានីលីសបោន (Lisbon) ដើម្បីចូលទស្សនាភាពយន្ត “My Spy” ដែលសម្តែងដោយអតីតតារាកីឡាកាស Dave Bautista ។


ដើម្បីស្តាប់សំឡេងខ្សែភាពយន្ត អ្នកទស្សនាដែលស្ថិតនៅខាងក្នុងឡានប្រហែល ១០០ គ្រឿងត្រូវបានស្នើសុំឱ្យបើកប៉ុស្តិ៍វិទ្យុមួយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីយានយន្តរបស់ពួកគេតែពេលប្រើបន្ទប់ទឹកប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានិភ័យចម្លងរោគ ។

 


មិនត្រឹមតែនៅប្រទេសព័រទុយហ្កាល់ប៉ុណ្ណោះទេ តែមួយរយៈចុងក្រោយ សេវាកម្មរោងភាពយន្តបើកឡានចូលទស្សនាបែបនេះកំពុងទទួលបានការពេញនិយមខ្លាំងនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក ស្របពេលមនុស្សជាច្រើនកំពុងភ័យខ្លាចនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩នៅឡើយ។


គួរបញ្ជាក់ថា ប្រទេសព័រទុយហ្កាល់ដែលបានកត់ត្រានូវករណីឆ្លងវីរុសកូវីដ១៩ចំនួន ៣២៧០០ ករណី និងមានស្លាប់ ១៤២៤ ករណី បានចាប់ផ្តើមដកការរឹតបន្តឹងបណ្ដើរៗចាប់ពីថ្ងៃទី ៤ ខែឧសភា ក្រោយការបិទប្រទេសតឹងរ៉ឹងរយៈពេល ៦ សប្តាហ៍  ៕

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024