ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តារាល្បីៗពិភពលោកអំពាវនាវបញ្ឈប់អំពើហិង្សា និងការរើសអើងពូជសាសន៍

០៣ មិថុនា ២០២០ | កម្សាន្ដ

គណនីបណ្តាញសង្គមរបស់សិល្បករអន្តរជាតិជាច្រើនបានប្រែជាពណ៌ខ្មៅកាលពីថ្ងៃអង្គារ ទី ២ មិថុនា ស្របពេលឧស្សាហកម្មតន្រ្តី និងតារាល្បីៗរួមមាន Rihanna, Drake, Katy Perry, Britney Spears និង Kylie Jenner (ខាយលី ជេនើ) ជាដើមបានបង្ហាញការគាំទ្រចំពោះយុទ្ធនាការ "Blackout Tuesday"។

 


ត្រូវបានចាប់ផ្ដើមឡើងដំបូងដោយនាយកប្រតិបត្តិឧស្សាហកម្មតន្ត្រី Jamila Thomas (ជេមីឡា ថូម៉ាស) និង Brianna (ប្រាយអាណា) យុទ្ធនាការថ្ងៃអង្គារពណ៌ខ្មៅ “Blackout Tuesday” គឺជាផ្នែកមួយនៃការអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សា និងការរើសអើងជាតិសាសន៍ជាលក្ខណៈប្រព័ន្ធចំពោះជនជាតិស្បែកខ្មៅ ក្រោយការតវ៉ាជាច្រើនបានផ្ទុះឡើងជុំវិញមរណភាពបុរសស្បែកខ្មៅ George Floyd ដែលបានស្លាប់ដោយសារប៉ូលិសស្បែកសសង្កត់ក។

 


តារាចម្រៀងរ៉េប Drake បានបង្ហោះរូបពណ៌ខ្មៅ ភ្ជាប់ជាមួយឃ្លាយ៉ាងខ្លីថា “យើងនៅជាមួយគ្នា” ស្របពេលតារាចម្រៀងកំពុងមានផ្ទៃពោះ Katy Perry បង្ហើបថានាងនឹងបរិច្ចាគដល់អង្គការនានាដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរើសអើងនេះ។ រីឯតារាចម្រៀងប៉ុប Britney Spears បានសរសេរថា ពិភពលោកត្រូវតែរៀនស្ដាប់ ស្វែងយល់ និងប្រព្រឹត្តឲ្យបានត្រឹមត្រូវជាងបច្ចុប្បន្ន។

 

 

មិនត្រឹមតែតារាហូលីវូដទេ ប៉ុន្តែតារាកូរ៉េជាច្រើនក៏បានចូលរួមបរិច្ចាគ និងផ្សព្វផ្សាយសម្រាប់យុទ្ធនាការនេះដែរ ក្នុងនោះមានដូចជាតារាចម្រៀង Rain, ម្ចាស់បទ “Gangnam Style” PSY (សាយ), សមាជិកក្រុម Girls’ Generation Tiffany, និងសមាជិកក្រុម Bigbang Taeyang (ថេយ៉ាង) ជាដើម ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024