ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រី​​អង់គ្លេស​​ ប្រាប់​​ប្រទេស​ចិន​​ថា​ អង់គ្លេសមិន​ដើរចេញ​ពី​ពលរដ្ឋហុងកុង​ឡើយ​

០៣ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

ប្រទេស​អង់គ្លេស ​នឹង​មិនដើរ​ចេញពីពលរដ្ឋទីក្រុង​ហុងកុង​ឡើយ ប្រសិន​បើ​ប្រទេស​ចិន​ អនុវត្តន៍​ច្បាប់​សន្តិសុខជាតិ​លើ​ទីក្រុង​ហុងកុង។ ការអនុវត្តន៍ ​ច្បាប់សន្តិសុខជាតិរបស់​រដ្ឋាភិបាលទីក្រុងប៉េកាំង ជាការ​ប៉ះពាល់​ដល់​កាត្វព្វកិច្ចអន្តរជាតិរ​បស់​រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៨៤​។ នេះជា​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រីអង់គ្លេស ​​​​​​​​​​​​​​​​​​​​​​​​Boris Johnson នៅថ្ងៃពុធនេះ។

 

នាយករដ្ឋមន្ត្រីអង់គ្លេសលោកJohnson  បានថ្លែងថា ពលរដ្ឋជាច្រើននៅក្នុងទីក្រុងហុងកុង បារម្ភថា ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ស្ថិត​នៅក្រោម​ការ​គំរាមកំហែង​ នៅពេលប្រទេសចិន​អនុវត្តន៍​ ច្បាប់​សន្តិសុខជាតិនៅក្នុងទីក្រុងហុងកុង។

 


សភា​​ប្រទេសចិនកាល​ពីសប្តាហ៍មុន បាន​​អនុម័​ត្ត​​សេចក្តី​​សម្រេច​​​បង្កើត​ច្បាប់សម្រាប់ទីក្រុងហុងកុងដើម្បីលុបបំបាត់អំពើបេះបោរ ការបំបែករដ្ឋ ភេរវកម្ម និងការជ្រៀតជ្រែកពីបរទេស។

 


នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Boris Johnson បាន​លើកឡើងជាថ្មីម្តងទៀត នូវ​កា​រសន្យា​របស់ប្រទេស​អង់គ្លេស​ដែលថា​នឹង​ផ្តល់​អោយពលរដ្ឋ​ហុងកុង​កាន់​​លិខិតឆ្លងដែន​BNO នូវច្រកផ្លូវមួ​យ​អាច​ទទួល​បានសញ្ជាតិអង់គ្លេស ដែល​អាចអោយពលរដ្ឋទីក្រុងហុង​កុង អាចតាំងលំនៅនៅក្នុងអង់​គ្លេសបាន បន្ថែម​ទៅលើសិទ្ធិដែលអ្នកកាន់លិខិត​ឆ្លង​ដែន​BNO មាននាពេលបច្ចុប្បន្ន។

 

 

 


ប្រែ​សម្រួល​ដោយ៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024