ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

វូហាន​ ឥឡូវជាទីក្រុងមានសុវត្ថិភាព ក្រោយការធ្វើ​តេស្ត​ម៉ត់ចត់

០៣ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ការធ្វើតេស្តដ៏​ម៉ត់ចត់​មួយ រក​ជំងឺកូវីដ១៩ នៅក្នុង​ទីក្រុងវូហាន​ ប្រទេសចិន បានបង្ហាញថា ទីក្រុង​នេះ​ នាពេល​ឥឡូវ​មានសុវត្ថិភាពខ្លាំងណាស់ ហើយក៏ត្រៀម​រួចរាល់ជាស្រេចក្នុងការបើកសាលារៀន​ និង​អាជីវកម្មទាំងអស់​ឡើង​វិញ​។ នេះបើតាមការអោយដឹងពីអាជ្ញាធរសុខាភិបាលចិន។ វូហាន ជាទីក្រុងដែលប្រកាស​ពីវត្តមាន​ជំងឺកូវីដ​១៩មុនគេ​នៅក្នុងពិភពលោក​។​

 


នៅ​ថ្ងៃទី១៤ឧសភា​ ទីក្រុង​វូហានបានចាប់ផ្តើមយុទ្ធនាការធ្វើតេស្ត nucleic acid លើពលរដ្ឋស្ទើ​តែទាំងអស់​ក្នុងទីក្រុងនេះដែលមានជិត១១លាន​នាក់។ ជាលទ្ធផលបាន​បង្ហាញថា រវាងថ្ងៃទី១៤ខែឧសភា ដល់ថ្ងៃទី១មិថុនា ទីក្រុងវូហានបានធ្វើតេស្តលើពលរដ្ឋច្រើនជា​ង៩លាននាក់(៩,៨៩៩,៨២៨នាក់)។ មាន​តែ៣០០នាក់ដែលមានបង្ហាញជាករណី​រោគសញ្ញាជំងឺកូវីដ១៩។ លទ្ធផលតេស្តជាអំណះ
អំណាងល្អមួ​យសម្រាប់ទីក្រុងនេះកែសម្រួលវិធានការគ្រប់គ្រង និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅកាន់ជំហានបន្ទាប់។ នេះបើតាមការអោយដឹងពីអាជ្ញាធរ​សុខាភិបាលចិន។

 

 

 

 

ថ្លែង​ក្នុង​សន្និសិទសារព័ត៌មាន នៅថ្ងៃអង្គា​រ លោកស្រី Li Lanjuan អ្នកជំនាញជំងឺឆ្លងប្រទេសចិន បានលើកឡើងថា វូហានជាទីក្រុ​ងមានសុវត្ថិភាពនា​ពេលឥឡូវនេះ ហើយសង្ឃឹមថា អ្នកទាំងអស់គ្នា​ជឿជាក់លើលទ្ធផលតេស្ត។

 

 

 


ប្រែសម្រួល៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024