ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

នៅ​​​រយៈ​​ចុងក្រោយ​នេះ​​ ពលរដ្ឋហុងកុង​​ប្រញ៉ាប់​ប្រញ៉ាល់​​ទៅ​បន្ត​លិខិត​ឆ្លងដែន​អង់គ្លេស​​

០៣ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ក្រោយ​ពីបាន​ដឹងថា ប្រទេស​អង់គ្លេសចង់បន្ថែមសិទ្ធិទិដ្ឋការ និង​ផ្តល់​សញ្ជាតិអង់គ្លេស​ទៅ​អោយ​ពលរដ្ឋ​ហុងកុងដែល​កាន់លិខិត​ឆ្លង​ដែនBNO​ លោកស្រី​ មីង វុង ជា​អ្នក​រស់នៅ​ទីក្រុង​ហុងកុង​ក៏​​បាន​យក​ឱកាស​នេះ​​​ស្នើ​សុំ​លិខិ​ត​ឆ្លង​ដែន​ថ្មី ជំនួស​លិខិតឆ្លង​​ដែនរបស់លោកស្រីដែល​​បាត់ទៅ​។

 

រឿងរ៉ាវ​​​​ដែល​ជម្រុញ​អោយ​អង់គ្លេស​​ចង់​​បន្ថែម​សិទ្ធិទិដ្ឋការ​អោយពលរដ្ឋ​ហុងកុង​​កាន់លិខិត​​ឆ្លងដែន​BNO ​កើត​ឡើងបន្ទាប់​ពីរដ្ឋាភិបាលទីក្រុងប៉េកាំង​​អនុវត្តន៍​​ច្បា​ប់សន្តិសុខ​​ជាតិ​លើទីក្រុង​​ហុងកុង។ ហុងកុងទីក្រុងអ​តីតដែនដីអា​ណានិគមនិយមអង់គ្លេស មានពលរដ្ឋ៣សែននាក់កាន់លិខិតឆ្លងដែន BNO ។

 

 

 

 

លោកស្រីវុង អាយុ៣៩ឆ្នាំ មាន​កូន២នាក់​លើក​ឡើងថា «លោកស្រី ​ចាប់ផ្តើម​ពាក្យសុំនៅខែធ្នូឆ្នាំមុន​ ក្រោយបាតុកម្ម ប៉ុន្តែច្បាប់សន្តិសុខជាតិបានជម្រុញ អោយលោកស្រីប្រញ៉ប់ប្រញ៉ាល់ បន្ត​ពាក្យស្នើសុំអោយបានលិខិតឆ្ល​ងដែនឆាប់ៗ។ ក្រុមគ្រួសារ ឳពុកម្តាយ​ និងបងប្អូនលោកស្រីក៏​បានស្នើសុំលិខិតឆ្លងដែន​BN(O)ផងដរ»។

 

 

លិខិត​ឆ្លង​ដែនBNO ជាលិខិតឆ្លងដែន​សម្រាប់ពលរដ្ឋអង់គ្លេសនៅបរទេស និងត្រូវ​បានបង្កើតឡើងសម្រាប់ពលរដ្ឋ​ទីក្រុងហុងកុង​ជាពិសេស នៅ​មុនពេល​អង់គ្លេសប្រគល់ ទីក្រុងនេះ​អោយប្រទេសចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧។ ទោះជាលិខិតឆ្លងដែននេះ​ បានអនុញាតិអោយពលរដ្ឋហុងកុង ទៅកាន់ប្រទេសអង់គ្លេសបានរយៈពេល៦ខែ​ ប៉ុន្តែមិន បានផ្តល់សិទ្ធស្វ័យប្រវត្តិអោយពលរដ្ឋហុងកុង​មានសិទ្ធិរស់នៅ​ និងធ្វើការ​នៅអង់គ្លេសឡើយ។

 

 

ប៉ុន្តែ​​នៅ​ពេលថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស លោក Dominic Raab និយាយថា អង់គ្លេស អាចនឹងផ្តល់សិទ្ធិបន្ថែម​ទៀតអោយពលរដ្ឋហុងកុង​កាន់​លិខិតឆ្លងដែនBNO ប្រសិនបើ​ប្រទេសចិនអនុវត្ត​ន៍ច្បាប់សន្តិសុខជាតិលើទីក្រុង ហុងកុង។

 

 

 

 

 

 

 


ប្រែសម្រួលដោយ៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024