ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្លាប់២នាក់ របួសជាង១០នាក់នៅហាងទឹកអប់ប្រទេសអាហ្សង់ទីន

០៣ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ហេតុការណ៍ផ្ទុះ នៅហាងលក់ទឹកអប់នៅទីក្រុងប៊ុយណូស៊ែរ របស់ប្រទេសអាហ្សង់ទីន នៅថ្ងៃពុធនេះ បណ្តាលអោយអ្នកពន្លត់អគ្គីភ័យ២នាក់ស្លាប់ និងមនស្ស១៥នាក់ផ្សេងទៀតរងរបួស។

 

ក្រុមពន្លត់អគ្គីភ័យ ព្យាយាមពន្លត់ភ្លើងនៅក្នុងហាងលក់ទឹកអប់ ក្រោយផ្ទុះលើកទី១ ហើយនៅពេលកំពុងពន្លត់ភ្លើង ក៏មានករណីផ្ទុះម្តងទៀតបានកើតឡើង សម្លាប់អ្នកពន្លត់អគ្គីភ័យ២នាក់។

 

 

 

 

សារព័ត៌មានក្នុងតំបន់អោយដឹងថា ប៉ូលីសរងរបួស និងអ្នកពន្លត់អគ្គីភ័យរងរបួសមានស្ថានភាពហ្នឹងហ្នរ។

យ៉ាងណាក៏ដោយ មូលហេតុដែលបង្កអោយកើតមានអគ្គីភ័យគេនៅមិនទាន់បានដឹងនៅឡើយ។

 


ប្រែសម្រួលដោយ៖ ទួត ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024