ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងទេសចរណ៍ រៀបចំសៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី ០២ ខែមិថុនា ២០២០ ក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំស្តីពី " សៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប "។

 

 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងខេត្តស្ថិតនៅតំបន់ភាគពាយ័ព្យ និងជុំវិញបឹងទន្លេសាប ឲ្យកាន់តែមានសត្ដានុពលក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ជាពិសេសក្នុងការតភ្ជាប់ខ្សែក្រវ៉ាត់តែមួយរវាងខេត្តភាគពាយព្យ ឧត្តរ និងខេត្តជុំវិញបឹងទន្លេសាប ដែលក្នុងនោះខេត្ត ស្ថិតនៅតំបន់ភាគពាយព្យ ឧត្តរ រួមមាន ៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តជុំវិញបឹងទន្លេសាបមាន ៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ។

 

 

តាមរយៈសៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ គឺកាន់តែជម្រុញឲ្យខេត្តបននទាយមានជ័យ និងខេត្តជុំវិញឲ្យក្លាយទៅជាសក្តានុពលថ្មីបន្ថែមទៀតតាមទស្សនទានមាសស មាសបៃតង និងមាស (ផលិតកម្មស្រូវ) មានបឹងទន្លេសាប ដែលសម្បូរទៅដោយមច្ឆាជាតិ ការទស្សនាសត្វស្លាប ភូមិបណ្តែទឹក សម្បទាទេសចរណ៍ផ្សេងៗ និងហេដ្ឋារចនាសម្ពព័ន្ធដែលមានការពាក់ព័ន្ធជាខ្សែរក្រវ៉ាត់រួមដ៏ល្អប្រសេីរ។

និយាយជារួម ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសរចរណ៍ពាយព្យ ឧត្តរ និងខេត្តជុំវិញបឹងទន្លេសាប គឺពិតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ សម្រាប់ជាផលប្រយោជន៍រួមទាំងអ្នកទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ៕

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024