ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ប្រជាជនអូស្រ្តាលីចេញដើរលេងសួនសត្វ និងសារមន្ទីរវិញស្របពេលការរឹតត្បិតជិតបញ្ចប់

០២ មិថុនា ២០២០ | កម្សាន្ដ

ទើបតែបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទ សួនសត្វ Taronga Zoo ក្នុងទីក្រុងស៊ីដនីដែលមិនដែលបិទទ្វារមួយថ្ងៃណាឡើយរយៈពេលជាង ១០០ ឆ្នាំរហូតដល់ពេលមានជំងឺកូវីដ១៩ ត្រូវបានគេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើនមកទស្សនាជាលក្ខណៈគ្រួសារ ជាពិសេសនៅកន្លែងសត្វកវែង តំបន់ស្វាឪ ឈីមផេនស៊ី (Chimpanzee) និងសត្វកូឡា (koala) ជាដើម។

 


សារមន្ទីរសិល្បៈញូវសៅវែល (New South Wales ) ក៏បានបើកទ្វារជាសាធារណៈជាលើកដំបូងដែរចាប់តាំងពីត្រូវបិទដោយសារជំងឺរាតត្បាត ដោយកំណត់ទទួលភ្ញៀវចូលត្រឹម ២០៩៦ នាក់។

 


ហាងកាហ្វេ ផាប់ និងភោជនីយដ្ឋាននានានៅរដ្ឋញូវសៅវែលដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះត្រូវបានអនុញ្ញាតិឱ្យរៀបចំសម្រាប់ភ្ញៀវអង្គុយ ៥០ នាក់ ខណៈពិធីបុណ្យសពអាចប្រារព្ធបានដោយកំណត់ចំនួនភ្ញៀវត្រឹម ២០ នាក់។ សារមន្ទីរនិងបណ្ណាល័យដទៃទៀតក៏ត្រូវបានអនុញ្ញាតឱ្យបើកផងដែរ។

 


គិតត្រឹមថ្ងៃអង្គារ ប្រទេសអូស្រ្តាលីបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩សរុបចំនួន ៧២២១ ករណី និងមានអ្នកស្លាប់ចំនួន ១០៣ នាក់ ហើយខណៈដែលការឆ្លងថ្មីឥឡូវអាចគ្រប់គ្រងបានហើយ រដ្ឋាភិបាលក៏បានរៀបចំផែនការជំហានបន្ទាប់ដើម្បីលុបចោលការរឹតបន្តឹងទាំងអស់នៅត្រឹមខែកក្កដា ៕

 

 

 

 

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024