ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បាតុកម្ម​​​នៅ​​​សហ​រដ្ឋអាមេរិក​​ ក្លាយ​ជា​ប្រធានបទ​ក្តៅ​លើសារព័ត៌មាន និងបណ្តាញអនឡាញក្នុងប្រទេសចិន​

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

សារពត៌មាន​​នៅ​ប្រទេសចិន​ បាន​ចុះ​ផ្សាយច្រើន​ពីបាតុកម្ម​ហិង្សាក្នុង​ទីក្រុង​ជាច្រើ​ន​ទូទាំង​​សហរដ្ឋអាមេរិក​​ ស្របគ្នា​ភាព​ចលាចល​​ទាំងនោះ​​ ត្រូវ​​​បាន​​លើក​ឡើងច្រើន​ផងដែរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​​សង្គមអនឡាញ​​ នៅ​​ប្រទេស​ចិន។ បាតុកម្ម​​​​​តាម​​​ទីក្រុង​​ទូទាំង​​សហរដ្ឋអាមេរិក​បានកើត​​ឡើង​ក្រោយ​ការ​ស្លាប់​​​បុរស​ស្បែក​ខ្មៅ ​George Floyd ​​អាយុ​​​៤៦​ឆ្នាំកាល​​ពី​​សប្តាហ៍​មុន។​


ស្រប​ពេលដែល ចលាចល​ក្នុងទីក្រុង​ជាច្រើន​របស់សហរដ្ឋអាមេរិក​ ត្រូវបាន​សារព័ត៌មានអន្តរជាតិជាច្រើន​ចុះ​ផ្សាយ​នោះ ចំណាប់អារម្មណ៍​លើព័ត៌មាន​ទាក់ទង​នឹងបាតុកម្ម​ក៏​កើត​មានផងដែរនៅ​ប្រទេសចិននៅពេល​​ទំនាក់ទំនង​រ​វាង ប្រទេសទាំងពីរមិន​សូវ​ជា​ល្អនៅរយៈចុងក្រោយនេះ។

 

 


សារពត៌មានរដ្ឋចិន CCTV ផ្សាយពីបាតុកម្មនៅរដ្ឋមីនីសូតា និងរូបភាពវីដេអូ ប៉ះទង្គិចរវាងប៉ូលីស និងបាតុករ ដែលពលរដ្ឋអាមេរិកថតបាន។ សារព័ត៌មានរដ្ឋចិនមួយចំនួន បានធ្វើការប្រៀបធៀបរវាងបាតុកម្មនៅអាមេរិក និងបាតុកម្មនៅទីក្រុងហុងកុង។ ដែលនេះជាចំណុចចាប់អារម្មណ៍មួយថ្មីៗចុងក្រោយបំផុត នៅក្នុងទំនាក់ទំនងអាមេរិក និងប្រទេសចិន។

 

 

 


ងាកទៅមើលបណ្តាញទំនាក់ទំនងសង្គមនោះវិញ នៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ធំរបស់ចិន Weibo យ៉ាងហោចណាស់ មានពត៌មានបាតុកម្ម៥ ស្ថិតនៅក្នុងចំណោមប្រធានបទពេញ និយមទាំង៥នៅត្រឹមថ្ងៃរសៀល។ ក្នុងចំណោមព័ត៌មានដែលពេញនិយមនោះ មានមួយជាព័ត៌មាននិយាយអំពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលទៅលាក់ខ្លួននៅលេនដ្ឋាន នៅពេលបាតុករហ៊ុំព័ទ្ធសេតវិមាន។

 

នៅលើបណ្តាញធ្វីតធ័រ បាតុកម្មក៏ជាប្រធានបទធំមួយក្នុងចំណោមប្រធានបទពេញនិយមទាំង២០ផងដែរ និងមានhashtag  ថា #BunkerBoy ។

 

 

 


ប្រែសម្រួល៖ទួត ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024