ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បើគ្មានរឿងមួយនេះកើតឡើងទេ  ប្រហែល  ហ៊ុល  គឹមហ៊ុយ   គ្មានអ្វីៗដូចបច្ចុប្បន្នឡើយ

០២ មិថុនា ២០២០ | កីឡា

លោក អែម ហ៊ុន ឪពុកអ្នកចាំទី ហ៊ុល គឹមហ៊ុយ យល់ឃើញថា ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពុំបង្កើតមជ្ឈមណ្ឌលនិង សាលា កីឡា បាល់ទាត់ជាតិបាទីនៅក្បែរផ្ទះទេ កូនប្រុសរបស់លោកប្រហែលពុំបានផ្ញើខ្លួន ក្នុងប្រភេទកីឡាលើវាលស្មៅនេះឡើយ។

 


ឪពុកអ្នកចាំទីក្លិបបឹងកេតសារភាពថា ដោយសារកូនប្រុសចូលចិត្តលេងបាល់ទាត់តាំងពីតូច ហើយម្យ៉ាងមជ្ឈមណ្ឌលត្រូវបានបង្កើតឡើងនៅជិតផ្ទះផងនោះ ទើបគឹមហ៊ុយឆ្លៀតឪកាសសូមការអនុញ្ញាតពីក្រុមការងារ និងថ្នាក់ដឹកនាំនៅទីនោះចូលហ្វឹកហាត់ និងធ្វើតេស្ដីរហូតទទួលបានផ្លែផ្កា។

 


«ខ្ញុំសូមអរគុណសហព័ន្ធ។ ដូចគាត់ (គឹមហ៊ុយ) និយាយចឹង មុនចូលបាល់ទាត់ គាត់គ្រាន់តែជាក្មេងតាមភូមិ។ តែក្រោយមក គាត់ក៏បានសូមសហព័ន្ធទៅហ្វឹកហាត់។ អ៊ីចឹងប្រសិនបើសហព័ន្ធមិនបង្កើតសាលាបាទីក្បែរផ្ទះទេ កុំអីកូនខ្ញុំក៏គ្មានថ្ងៃនេះដែរ»។


ជាមួយគ្នានេះ លោក អែម ហ៊ុន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបឹងកេតដែលបានផ្ដល់ឱកាស និងគាំទ្រកូនប្រុសរបស់លោកជារៀងរហូតមក។

 


គួរដឹងដែរថា ហ៊ុល គឹមហ៊ុយ ដែលមានកំណើតភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានចូលហ្វឹកហាត់បាល់ទាត់នៅសាលាបាទីអំឡុងឆ្នាំ២០១៣ រហូតដល់ដំណាច់រដូវកាល២០១៨៕


អត្ថបទ និងរូបភាព ៖ សុវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024