ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ គាំទ្រការ​ហែបាតុកម្ម​ដោយ​សន្តិវិធី ដើម្បីរកយុត្តិធម៌ឲ្យ​បុរស​ស្បែកខ្មៅ George Floyd

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប្រទេស នូវែលហ្សេឡង់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) ថ្លែងថាលោកស្រីពិត​ជាមានអារម្មណ៍ស្លុតរន្ធត់​ជាខ្លាំង បន្ទាប់ពីទទួល​ដំណឹងស្ដីពីមរណភាព​របស់ជនជាតិអាមេរិកាំង​ស្បែកខ្មៅ​ម្នាក់ឈ្មោះ ចចហ្វ្លយ (George Floyd)។ លោកស្រី​សូមគាំទ្រការហែបាតុកម្ម​ដោយសន្តិវិធីនៅក្នុង​ប្រទេសរបស់លោកស្រី​។ ប៉ុន្តែលោកស្រីយល់ថាការ​ហែបាតុកម្មនេះក៏ប៉ះពាល​ចំពោះវិធានការរក្សា​គំលាតសង្គម ដើម្បីការពារខ្លួន​ពីជំងឺ ខូវីដ១៩ ផងដែរ។

 

 

 

គេចាត់ទុក​លោកស្រី អាដឺន ជាអ្នកសេរីនិយមម្នាក់ ដែលលើក​កម្ពស់ការស្វែង​រកយុត្តិធម៌សង្គម គំនិតពហុនិយម និងសមភាពនិយម​។ សូមរំឭកថាកាលពីម្សិលមិញ គេឃើញ​ពលរដ្ឋ នូវែលហ្សេឡង់ រាប់ពាន់នាក់បានហែបាតុកម្មដោយសន្តិវិធី​ដើម្បីទាមទាររកយុត្តិធម៌​ជូនលោក ចចហ្វ្លយ​។

 

 

ចំណែកនៅសហរដ្ឋអាមេរិក​ឯណោះវិញ ក៏មានការហែបាតុកម្ម​ទូទាំងប្រទេសផងដែ​រនៅក្នុងបុព្វហេតុដូចគ្នា​។ ប៉ុន្តែនៅទីនោះ បាតុកម្មខ្លះកើត​មានអំពើហិង្សា និងការប៉ះទង្គិចគ្នា​រវាងពួកបាតុករ និងនគរបាលបង្ក្រាបបាតុកម្ម​៕

 

 

 

ប្រែ​សម្រួល​៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024