ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្ត្រី​ជំនាញសុខាភិបាល​ព្រមានថា ការ​ប្រមូល​ផ្តុំ​របស់​បាតុករ​ អាច​បន្ថែម​ការរាលដាល​នៃវីរុស កូរ៉ូណា នៅ​អាមេរិក

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

ការ​តវ៉ាប្រឆាំង​នឹងការស្លាប់របស់បុរសឈ្មោះ George Floyd អាយុ ៤៦ ឆ្នាំនៅមន្ទីរឃុំខ្លួន​របស់ប៉ូលិសនៅទីក្រុង មីណេផូលីស កាលពីថ្ងៃចន្ទសប្ដាហ៍មុននេះ បានរាលដាល់ដល់ទីក្រុង​មួយចំនួនរួមទាំងទីក្រុង ញូវយ៉ក ទីក្រុង ឡូសអេនជឺឡេស និងទីក្រុង បល់ទីម៉័រ (Baltimore) រដ្ឋ ម៉ារីឡេន ផងដែរ​។ ក្រុមអ្នកតវ៉ា​បានប្រមូលផ្ដុំគ្នា​រាប់រយនាក់​និងជូនកាលរាប់​ពាន់នាក់​នៅតាមដងផ្លូវ​ខណៈដែលសហរដ្ឋអាមេរិក​ទើបតែបើកទ្វារប្រទេស​ឡើងវិញក្រោយពីបាន​បិទទ្វាររយៈពេលយូរ​ដើម្បីទប់ស្កាត់ការរាលដាល​នៃជំងឺ ខូវីដ១៩។

 


អភិបាលក្រុង អេតឡេនតា (Atlanta) លោកស្រី ខេសា ឡេន បុតថិម (Keisha Lance Bottoms) បានណែនាំឲ្យប្រជាពលរដ្ឋ​នៅក្នុងទីក្រុងនេះថា ប្រសិនបើពួកគេបានចូលរួម​ការតវ៉ានេះ ពួកគេគួរតែពិចារណា​ទៅធ្វើតេសពិនិត្យមើលជំងឺ ខូវីដ១៩​។

 

 

វេជ្ជបណ្ឌិតលោក វីល្លាម ស្កាហ្វនើ (William Schaffner) បាននិយាយថា រដែលក្រុម​អ្នកតវ៉ាបានប្រមូល​ផ្ដុំស្ថិតនៅជិតគ្នារយៈពេល​យូរនិងស្រែកតវ៉ាជិតៗ​គ្នា​នេះអាចបង្កើតការឆ្លងវីរុស​នេះពីមនុស្សម្នាក់ទៅកាន់​មនុស្សម្នាក់ទៀតកាន់តែខ្លាំង​និងកាន់តែលឿនផងដែរ​។

 


ទន្ទឹមនេះ​ដែរក្រុមគ្រូពេទ្យជំនាញ​បាននិយាយថា ទិន្នន័យថ្មីៗនេះរបស់​សហរដ្ឋអាមេរិកបានបង្ហាញថា ពលរដ្ឋអាមេរិកស្បែក​ខ្មៅបានស្លាប់ដោយសារជំងឺ ខូវីដ១៩ ច្រើនជាងពលរដ្ឋ​អាមេរិកស្បែកស​ដែលនេះគឺជាការបង្ហាញឲ្យ​ឃើញពីការទទួលបានសេវាសុខាភិបាល​មិនស្មើគ្នារវាងពលរដ្ឋ​ទាំង២នេះ​៕

 

ប្រែ​សម្រួល​៖ បុិច សុី​នួន 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024