ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កម្ពុជាផ្លាស់ប្ដូរឯកអគ្គរាជទូត ៩រូប ប្រចាំប្រទេសក្នុង និងក្រៅតំបន់ ចំនួន៩

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

វិបត្តិកូវីដ-១៩ មិនបានរារាំងដល់ការងារការទូត របស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។ នៅថ្ងៃទី ០១ មិថុនានេះ មានឯកអគ្គរាជទូតចំនួន ៩រូប បានចូលជូបសុំអនុសាសន៍ពីប្រធានរដ្ឋសភា មុនពេលចេញទៅបំពេញបេសកម្មនៅប្រទេសក្នុង និងក្រៅតំបន់ចំនួន៩ ដែលភាគច្រើនជាប្រទេសប្រកាន់របបសាធារណរដ្ឋ។

 


ក្រៅពីចក្រភពអង់គ្លេស ប្រទេស៨ផ្សេងទៀតដែលត្រូវផ្លាស់ប្ដូរឯកអគ្គរាជទូតនោះ រួមានសាធារណរដ្ឋស៊ែប៊ី, សាធារណរដ្ឋតួកគី, សាធារណរដ្ឋបារាំង, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ , សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, សាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋសឹង្ហបូរី។

 


ឯកឧត្តម កេត សោផាន់ ដែលធ្លាប់ធ្វើជាអ្នកនាំពាក្យក្រសួងការបរទេស បានផ្លាស់ទៅធ្វើជាឯកអគ្ករាជទូតប្រចាំនៅសាធារណរដ្ឋបារាំង ហើយនៅព្រឹកមិញនេះ ឯកឧត្តមបានស្រង់ប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចប្រធានរដ្ឋសភាប្រាប់ក្រុមអ្នកកាសែត។

 

 

សូមបញ្ជាក់ថា កម្ពុជា គិតត្រឹមឆ្នាំ២០២០នេះ កម្ពុជាមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤។ នេះបើតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយប្រទេសចុងក្រោយដែលភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា គឺជាប្រទេសបាបាដូស ដែលជារដ្ឋដែនកោះមានផ្ទៃដីជាង៤៣០គីឡូម៉េត្រការ៉ា និងមានប្រជាជនជាង៣០ម៉ឺននាក់៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024