ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វៀតណាម ប្រគល់​ជំនួយ​បរិក្ខារពេទ្យ​ទៅអោយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

០២ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ប្រធាននៃគណៈកម្មាធិការ​ពលរដ្ឋទីក្រុង​ហាណូយនៃ​ប្រ​ទេស​វៀតណាម នៅថ្ងៃ​ច័ន្ទ បា​នប្រគល់​អំណោយជាបរិក្ខារពេទ្យទៅ​អោយទីក្រុង​ញូវយ៉ក ​ដើម្បី​ជួយទី​ក្រុងមួយនេះ ​របស់សហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

 

 

 

 

ថ្លែងក្នុងពិធី​ប្រគល់អំណោយ ប្រធានគណៈកម្មាធិការ​បាន​ថ្លែងថា រដ្ឋបាលទីក្រុងហាណូយ សង្ឃឹមនឹងចូលរួមចែករំលែកជួយដល់រដ្ឋបាល និងពលរដ្ឋនៅក្នុងទីក្រុងញូវយ៉ក រួមមានម៉ាស់ក្រណាត់ចំនួន១០០,០០០ម៉ាស់ និងម៉ាស់ពេទ្យចំនួន៥០,០០០ម៉ាស់ ដែលម៉ាស់ទាំងអស់នេះ ផលិតនៅក្នុងប្រទេស​វៀតណាម ស្ថិត​នៅក្រោម​បទដ្ឋានគុណភាព​ក្រសួង​សុខាភិបាល​ និងវិញ្ញាប័នប័ត្រCE certificate របស់សហភាពអ៊ឺរ៉ុប។

 

 

 

 

 

ឆ្នាំ២០២០ ជាខួបឆ្នាំទី២៥​នៃទំនាក់ទំនង​ការទូតរវាងអាមេរិក និង​វៀតណាម ដូច្នេះ ការប្រគល់បរិក្ខារពេទ្យជាចំណែកចូលរួមជាមួយសហរដ្ឋ​អាមេរិកនេះ បានបង្ហាញពីភាពរឹងមាំនៃភាពជាដៃគូរវាងប្រទេស​ទាំងពីរក្នុង​គ្រប់វិស័យ។

 

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024