ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រទេសចិន៖ ពលរដ្ឋក្រសោបយកបែបបទរស់នៅតាមអនឡាញ​ ក្រោយជំងឺឆ្លងកូវីដ១៩

០១ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

ពល​រដ្ឋ​​រស់​នៅក្នុងប្រទេសចិន ឥឡូវ​​នេះ​​ចាប់ផ្តើម​​ក្រសោបយក​ជីវិត​មានបែប​បទរស់នៅពឹងអាស្រ័យ​លើ​អនឡាញ ​ក្រោយមានបញ្ហាផ្ទុះជំងឺឆ្លងរាលដាលកូវីដ១៩ ធ្វើអោយសហគ្រាសផ្តល់សេវាកម្មអនឡាញ និងអាជីវកម្មអនឡាញ មានតម្រូវការខ្ពស់ឡើង។

 

សហគ្រាសផ្តល់​សេវាកម្មអនឡាញនៅប្រទេសចិន កំពុងមានត​ម្រូវការខ្ពស់ ដោយសារ​មនុស្សជាច្រើននា​ពេលឥឡូវ នេះ ងាកត្រលប់មក​រកសេវាកម្មអ​នឡាញ ​សម្រាប់ធ្វើការងារ​ សម្រាប់ការសិក្សា ​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​​សកម្មភាពកំ​សាន្តពេល​ដែល ប្រទេសអាស៊ីមួយនេះ ផ្ទុះជំងឺ​ឆ្លងកូវី​ដ១៩។

 

ការបំពេញការពីលំនៅដ្ឋាននៅទូទាំងប្រទេស ចាប់ផ្តើមនៅខែកុម្ភៈ ដើម្បីបញ្ជៀសមិនអោយអាជីវកម្មទាំងឡាយដួល រលំ ហើយបុគ្គលិកបាត់បង់ការងារ។​

 

App ប្រើសម្រាប់ការប្រជុំតាមអនឡាញ មានដូចជា Zoom,  WeChat Work និងTencent Meeting ​មានអ្នកប្រើ ប្រាស់ច្រើនខ្លាំង នៅអំឡុងពេលប្រ​មាណជាពីរ ទៅបីខែកន្លងទៅនេះ។ ​

 


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent បានលើកឡើងថា « មានសហគ្រាសរាប់លានប្រើប្រាស់ WeChat Work  និងបុគ្គលិករាប់ពាន់លាន ប្រើការទំនាក់ទំនងតាមរយៈកម្មវិធីនេះ ដែលឃើញថា ជាតួលេខមួយកើនឡើងដល់ ទៅ៣ដងបើធៀបនឹងឆ្នាំមុន»។

 

 

 

ក្រៅតែពីវិស័យApp ទៅ ហាងទំនិញអនឡាញក៏ទទួលបានការពេញនិយមខ្ពស់ផងដែរ។

 

អ្នកគ្រប់គ្រងទូទៅអាគារពាណិជ្ជកម្មChaoyang Joy City នៅទីក្រុងប៉េកាំងបានរៀបរាប់ថា «ការផ្សាយបន្តផ្ទាល់តាម អនឡាញ, ការណែនាំទំនិញតាមអនឡាញ, ឬការលក់តាម WeChat  ពីក្រុមអ្នកអនឡាញមានកេរ្តិ៍ឈ្មោះល្បីៗ បច្ចុប្បន្ននេះ ជាច្រកលក់ទំនិញ និងជួយអាជីវករទាំងឡាយពង្រីកអាជីវកម្មរបស់ពួកគេ»។


ប្រទេសមកដល់ពេលនេះ បានចាប់ផ្តើមបើកដំណើរការអាគារការិយាល័យ សាលារៀន​ និងហាងទំនិញឡើងវិញ ជាបណ្តើរៗហើយ ប៉ុន្តែពិភពលោកអនឡាញ បានបង្ហាញពីកម្លាំងឥទ្ធិពល រួមនិងភាពចាំបាច់នៃវិស័យអនឡាញ ដ៏ខ្លាំងសម្បើមរបស់ខ្លួននៅក្នុងគ្រប់ផ្នែកនៃការរស់នៅ។

 

 

 


តាមការស្ទាបស្ទង់មតិពី Team Viewer  ទៅលើបុគ្គលិកក្នុង៣០០ក្រុមហ៊ុននោះឃើញថា ចម្លើយដែលទទួលបានមក ភាគច្រើន ពួកគេសង្ឃឹមថា ការិយាល័យអនឡាញអាចក្លាយជាទម្លាប់ថ្មីមួយសម្រាប់ពួកគេ។

 


ខណៈដែលប្រទេសចិនឈានមុខនៅក្នុងការប្រើប្រាស់5G, VR និង AI ជាលក្ខណៈពាណិជ្ជកម្មនោះ ការរស់នៅបែប ទំនោរទៅរកបច្ចេកវិទ្យាប្រហែលជាមកដល់លឿនមុនការរំពឹងទុក។

 

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024