ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋ ហ្វីលីពីន នៅទីក្រុង ម៉ានីឡា ចូលធ្វើការវិញ ក្រោយពេលអាជ្ញាធរ​បន្ធូរបន្ថយលក្ខខណ្ឌ​រស់នៅ

០១ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅទីក្រុង ម៉ានីឡា បានរស់នៅតែក្នុងផ្ទះ​អស់រយៈពេល១១សប្ដាហ៍ មុនពេលមាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌនេះ​ឡើងវិញ​។ នៅថ្ងៃដំបូងនៃ​ការចូលធ្វើការឡើងវិញនេះ ចរាចរណ៍រាងចង្អៀតបន្តិច ដោយសារតែមនុស្ស​សម្រុកធ្វើដំណើរច្រើនពេក​។

 

 

គេឃើញមនុស្ស​តម្រង់ជួរគ្នាយ៉ាងវែងអន្លាយ​ដើម្បីរង់ចាំជិះរថភ្លើង  ខណៈពេលដែល​សេវានេះមិនទាន់បើកដំណើរ​ការឡើងវិញ១០០%ទេ គឺបើកត្រឹមតែ​១២%ប៉ុណ្ណោះ​។

 

 

ចំណែក​មធ្យោបាយដឹកជញ្ជូន​សាធារណៈដទៃទៀត​ក៏មិនទាន់បើកដំណើរការ​ទូលំទូលាយ​ដូចមុនដែរ​។ នៅទីក្រុង ម៉ានីឡា គេឃើញមានឡានក្រុង​ដឹកមនុស្សត្រឹមតែ៣រយ ឬ៥រយគ្រឿង​តែប៉ុណ្ណោះ ខណៈពេល​ដែលទីក្រុងនេះធ្លាប់តែមានឡាន​ក្រុងរហូតដល់ជាង៣ពាន់​គ្រឿងឯណោះ​។

 

 

ពលរដ្ឋខ្លះប្រាប់ថា​ទោះបីជាពេលនេះ ស្រុកទេសមិនទាន់​បានស្រួលបួលពីជំងឺ ខូវីដ១៩ ក៏ដោយ ក៏ពួកគេត្រូវតែ​ប្រថុយចេញទៅ​ធ្វើការដែរ។ ពួកគេប្រាប់ថា​មានតែមធ្យោបាយ​នេះទេ ទើបអាចរក​ប្រាក់ដើម្បីដោះស្រាយ​ជីវភាពប្រចាំថ្ងៃ និងដោះ​បំណុលគេ​៕

 

ប្រែ​សម្រួល​៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024