ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

វ៉ាន់ វលក្ខណ៍ ផ្តោតលើការងារខ្លាំង ទើបមិនហ៊ានរៀបការ

០១ មិថុនា ២០២០ | កម្សាន្ដ

តារាសម្តែងសិចស៊ី វ៉ាន់ វលក្ខណ៍ កាន់តែមានជីវភាពហ៊ឺហារមិនថារថយន្តផ្ទះសំបែងនាងមានគ្រប់សព្វ ក្រោយពីខំប្រឹងនៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ តែនិយាយដល់រឿងរៀបការនាងបែរជា មិនមានការរារែកចិត្តទៅវិញ រហូតនាងពោលពាក្យថា ការងារសំខាន់ជាងរឿងស្នេហា ។ 

 

វ៉ាន់ វលក្ខណ៍ ទើបតែថតរឿងថ្មីមួយដែលមានចំណងជើងថា « មហិច្ឆិតា» ឱ្យស្ថានីយ៍ទូរទស្សន៍ PNN ដោយនាងសម្តែងជាតួស្រីម្នាក់ដែលសិចស៊ី និងមានចរិតក្រអើតក្រទម ឆ្នាស់ឆ្នើម មានមហិច្ឆិតាខ្ពស់ សមទៅនិងចរិតពិតរបស់នាងនៅខាងក្រៅ ។ វ៉ាន់ វលក្ខណ៍ បានឱ្យដឹងថា រឿង « មហិច្ឆិតា » ជាស្នាដៃដំបូងរបស់នាងនៅក្នុងឆ្នាំ ២០២០ នេះ នាងពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបានចូលរួមសម្តែងនៅក្នុងរឿងថ្មីប្រជុំទៅដោយសិល្បករល្បីៗជាច្រើន ។ 

 

 

ថ្វីត្បិតតែតារាសម្តែងសិចស៊ី វ៉ាន វលក្ខណ៍ មិនឈរលើតំណែងតួឯកដូចជាតារាមួយចំនួនក្តី តែស្នាដៃសម្តែងនាងត្រូវបានអ្នកដឹកនាំរឿងជាច្រើនស្រឡាញ់ពេញ រហូតធ្វើឱ្យនាងមានឱកាសបានចេញមុខ នៅក្នុងរឿងជាច្រើន ដែលធ្វើឱ្យជីវិតនាងមានការប្រែប្រួលខ្លាំង។ ជាក់ស្តែងត្រឹមតែពេលខ្លីសោះ វ៉ាន់ វលក្ខណ៍ បានប្រែពីនារី ដែលគ្មានលុយកាក់ចាយវាយគ្រប់គ្រាន់ គ្មានផ្ទះសំបែប ឬមធ្យោបាយធ្វើដំណើរ ប្រែទៅជានារីមានប្រាក់កាក់ចាយវាយពេញដៃ មានរថយន្តទំនើបជិះ និងមានផ្ទះវីឡា ថ្មីមួយកំពុងសាងសង់តម្លៃរាប់សែនដុល្លារក្នុងបុរីដ៏ធំមួយ រហូតធ្វើឱ្យអ្នកសិល្បៈជាច្រើនស្ទើរមិនជឿថា វ៉ាន់ វលក្ខណ៍ អាចមានដូចសព្វថ្ងៃនេះ ។

 

 

ស្របពេលការងារកំពុងជោគជ័យ ជីវភាពក៏ល្អប្រសើរ តែនិយាយដល់រឿងរៀបការ តារាសម្តែង សិចស៊ី វ៉ាន់ វលក្ខណ៍ បែរជាមិនចង់រៀបការទៅវិញ។  នាងបានត្រឹមតែនិយាយថានៅចង់ក្រសោបកាងារឲ្យបានល្អ គឺនាងនិយាយថា ស្រឡាញ់សិល្បៈជាងស្នេហា ទៅទៀតឥលូវនេះនោះ។

 

ស្ថិតក្នុងវ័យ ២៥ ឆ្នាំ វ៉ាន់ វលក្ខណ៍ មានបុរសជាច្រើនតាមស្រឡាញ់ ហើយបើតាការបង្ហើបខ្លះ គឺស្រីស្អាតរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលស្វែងយល់ចិត្តថ្លើមគ្នាជាមួយបុរសអ្នកមានទ្រព្យម្នាក់ ៕ 

 

 


អត្ថបទ ៖ ម៉ា រីសា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024