ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Kylie Jenner ខ្ទាតពីបញ្ជីមហាសេដ្ឋី ក្រោយបាត់ទ្រព្យ ១០០លានដុល្លារ

០១ មិថុនា ២០២០ | កម្សាន្ដ

ទស្សនាវដ្តី Forbes ដែលកាលពីខែមីនាឆ្នាំ ២០១៩ បានប្រកាសថាតារាទូរទស្សន៍អាមេរិក Kylie Jenner គឺជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោក ថ្មីៗនេះបានធ្វើការកែប្រែវិញ ដោយអះអាងថាទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះលែងដល់ខ្ទង់មួយពាន់លានដុល្លារហើយ។


ទស្សនាវដ្តីពាណិជ្ជកម្មនេះបាននិយាយថាខ្លួនបានពិនិត្យឡើងវិញនូវទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Coty Inc ដែលជាអ្នកទិញភាគហ៊ុន ៥១ ភាគរយនៅក្នុងក្រុមហ៊ុន Kylie Cosmetics កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ដោយឯកសារហិរញ្ញវត្ថុទាំងនោះបានបង្ហាញថា “អាជីវកម្មគ្រឿងសំអាងរបស់ Kylie មានទំហំតូចជាងមុនហើយទទួលបានប្រាក់ចំណេញតិចជាងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំង Forbes ចុះផ្សាយនាពេលកន្លងទៅ។

 


នៅពេលនេះ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់ Jenner មានប្រហែល ៩០០ លានដុល្លារ ក្នុងវ័យ ២២ឆ្នាំ។
ទោះយ៉ាងណា Kylie Jenner បានបដិសេធតាមរយៈបណ្ដាញ Twitter ថាសេចក្ដីរាយការណ៍ចុងក្រោយរបស់ Forbes មិនត្រឹមត្រូវនោះឡើយ តែក៏មិនបានបញ្ជាក់ថាតួលេខទ្រព្យសរុបរបស់ខ្លួននោះគឺប៉ុន្មាននោះដែរ។


គួររំឭកថា Kylie Jenner ត្រូវបានគេស្គាល់ដំបូងតាមរយៈកម្មវិធីទូរទស្សន៍ "Keeping up with the Kardashians" ដែលនាងសម្តែងជាមួយម្តាយ និងបងប្អូនស្រី។ ក្នុងឆ្នាំ ២០១៦ នាងបានបង្កើតប្រ៊េនគ្រឿងសម្អាង Kylie Cosmetics ដោយមានផលិតផលសម្រាប់បបូរមាត់ដូចជាក្រែម និងខ្មៅដៃគូសបបូរមាត់ ៕

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024