ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

លែងខ្លាចកូវីដ១៩ ប្រជាជនអេស្ប៉ាញចេញមកលេងសមុទ្រយ៉ាងកកកុញជាថ្មី

០១ មិថុនា ២០២០ | កម្សាន្ដ

កោះតូចៗចំនួនបួននៅតំបន់ Canary Islands ប្រទេសអេស្ប៉ាញ នឹងអនុញ្ញាតឲ្យបើកដំណើរការបារ និងភោជនីយដ្ឋាន ៧៥%, អនុញ្ញាតឲ្យមានការជួបជុំមនុស្សដល់ ២០ នាក់ ហើយផ្សារទំនើបនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ៤០% សម្រាប់ការបន្ធូរបន្ថយការរឹតបន្តឹងដំណាក់កាលទី៣ ចាប់ផ្ដើមពីថ្ងៃចន្ទនេះ។ យ៉ាងណាមិញ គេសង្កេតឃើញ ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នានៅតាមឆ្នេរខ្សាច់នៃតំបន់កោះនេះតាំងពីចុងសប្ដាហ៍។


នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez (ប៉េត្រូ សាន់ឆេស) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងស្នើសុំឱ្យសភាយល់ព្រមលើការបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ២ សប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី ២១ ខែមិថុនា ដែលបន្ទាប់ពីនោះរដ្ឋាភិបាលនឹងលែងរឹតត្បិតការដើរហើររបស់ពលរដ្ឋទៀតហើយ ខណៈអត្រាឆ្លងកូវីដ១៩នៅអេស្ប៉ាញបានថយចុះខ្លាំង។

 


ក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថាចំនួនអ្នកស្លាប់ក្នុងប្រទេសបានកើនឡើង ២ នាក់កាលពីថ្ងៃអាទិត្យ ធ្វើឲ្យករណីស្លាប់សរុបគិតត្រឹមថ្ងៃចន្ទនេះមានចំនួន ២៧ ១២៧ នាក់ ខណៈករណីឆ្លងសរុបមានជាង ២៨៦ ៥០០នាក់ ក្រោយមានករណីថ្មី ២០១នាក់ក្នុងមួយថ្ងៃចុងក្រោយ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024