ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អែលសាវ៉ាឌ័រ​៖​ ព្យុះ​ត្រូពិច​ បណ្តាលអោយ​មនុស្សយ៉ាងតិច៧នាក់ស្លាប់ និងបង្កការខូ​ចខាត​យ៉ាង​ដំណំ​

០១ មិថុនា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

ព្យុះត្រូពិចអាម៉ាន់ដា Amanda  បានសម្លាប់​មនុស្ស​យ៉ាងតិច៧​នាក់ នៅប្រទេសអែលសាវ៉ាឌ័រ ​El Salvador  បង្កអោយ មាន​ភ្លៀងធ្លាក់​ខ្លាំងធ្វើ​អោយទឹកទន្លេឡើងហៀរហួស​ច្រាំង​ ជន់លិចតាមដងផ្លូវជាច្រើន​ និងកើតមានបញ្ហាបាក់ដី។ នេះបើតាមការអោយដឹងពីអាជ្ញាធរប្រទេស​អែលសាវ៉ាឌ័រកាលពីថ្ងៃអាទិត្យ។

 

 

ក្នុងចំណោមអ្នកស្លាប់មានក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ ស្លាប់នៅពេលផ្ទះរបស់ក្មេងនេះរលំ។ ចំណែកជនរងគ្រោះផ្សេង ទៀតស្លាប់ ដោយសារបាក់រលំជញ្ជាំង និងខ្លះទៀតស្លាប់ដោយសារលង់ទឹកទន្លេដែលជន់ជោរឡើងខ្លាំង។

 

 

 

 

 

មជ្ឈមណ្ឌល National Hurricane Centre របស់អាមេរិកអោយដឹងថា ព្យុះអាម៉ាន់ដា ឬកន្ទុយព្យុះ នឹងបង្កអោយ មានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសអែល​សាវ៉ាឌ័រ, ភាគខាងត្បូងប្រទេសក្វាតេម៉ាឡា, ភាគ​ខាងលិចប្រទេសហុងដូរ៉ាស, និងប្រទេសម៉ិកស៊ិក ដែលអាចបង្កអោយមានទឹក​ជំនន់ភ្លាមៗ និងគ្រោះបា​ក់ដី ធ្ងន់ធ្ងរគំរាមកំហែងដល់ជី​វិតមនុស្ស ហើយការគំរាមកំហែងពីធម្មជាតិនេះ អាចបន្តនៅ​រយៈពេលជាច្រើនថ្ងៃជាបន្តទៀ​ត។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ ទួត ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024