ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រោយរិះគន់កាន់តែខ្លាំងពីទស្សនិកជន ខ្ញុង សុខចិត្តវេលុយឱ្យសប្បុរសជនវិញទោះបីដោះបំណុលមិនទាន់រួច !

២១ តុលា ២០២១ | កម្សាន្ដ

 

បន្ទាប់ពីធ្វើសន្នីសីទកាសែតប្រាប់ពីបំណុល ព្រមទាំងប្រាក់ដែលខ្លួនទទួលបានពីសប្បុរសជន មិនបានប៉ុន្មានផង ស្រាប់តែ ខ្ញុង ប្រកាសធ្វើរឿង ៤ ចំណុច ជាពិសេសនាងសុខចិត្តយកប្រាក់ដែលបានពីសប្បុរសជនវេទៅឱ្យម្ចាស់ដើមវិញ ។

 

ទន្ទឹមនិងការរិះគន់កាន់តែខ្លាំងក្រោយពី ខ្ញុង ទទួលបានប្រាក់មួយចំនួនពីសប្បុរសជនដែលបានវេឱ្យខ្លួននោះ បានធ្វើឱ្យនាងសម្រេចចិត្តចុងក្រោយ សុខចិត្តវេលុយទាំងនោះឱ្យទៅម្ចាស់ដើមវិញ ដោយនាងសុំធ្វើរឿង ៤ យ៉ាងក្នុងអំឡុងពេលនេះ ។ 


រឿងបំណុលរាប់សែនដុល្លាររបស់តារាកំប្លែង និងសម្តែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កាន់តែធ្វើឱ្យក្តៅគកុកទាំងក្នុងនិងក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកខ្លះក៏ជឿថាជារឿងពិត ខ្លះទៀតនិយាយថានាងសម្តែង។ តែទោះជាយ៉ាងណាក្ដី តារាកំប្លែងរូបនេះ បានប្រកាសក្តែងៗចំនួន ២ លើកថា នាងពិតជាជាប់បំណុលយ៉ាងពិតប្រាកដ ដោយបានលក់ទ្រព្យជាច្រើនអស់ពីខ្លួនហើយ មិនថា រថយន្ត ដីធ្លី និងផ្ទះសំបែងដែលខ្លួនកំពុងរស់នៅ នេះក៏ត្រៀមនឹងត្រូវគេរឹបអូសក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ 

 


ក្រោយពីបញ្ចេញតួលេខទឹកប្រាក់ជាង ៥ ម៉ឺដុល្លារ ដែលខ្លួនទទួលបានពីសប្បុរសជនជួយនាងតាមរយៈការបាញ់លុយចូលកុងធនាគាររបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីនោះ បានធ្វើឱ្យមហាជនមានការរិះគន់ តារាកំប្លែងនាង ខ្ញុង យ៉ាងខ្លាំង ហើយចុងក្រោយនេះនាង ក៏សម្រេចចិត្តធ្វើរឿង ៤ យ៉ាងភ្លាមៗ ។តាមរយៈសារនៅលើ ហ្វេសប៊ុក របស់ នាង ខ្ញុង កាលពីថ្មីៗនេះនាងបានរៀបរាប់ថា « ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤ យ៉ាងត្រូវនិយាយ

 

ទី ១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ ។

ទី ២ នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញ នាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

ទី ៣ នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ ។

ទី ៤ ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។ នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី » ។ 

 

 

នាង ខ្ញុង ក៏មិនទាន់ដឹងថា ត្រូវដោះស្រាយ និងត្រូវនិងដើរទៅមុខតាមវិធីណាទៀតដែរ ពីព្រោះពេលនេះនាងកំពុងក្រពុលមុខជាខ្លាំង ហើយកំពុងស្វែងរកអ្នកដែលអាចជួយនាងចាកចេញពីសមុទ្រទុក្ខ ។ ទោះបីជាកន្លងមកនាងធ្លាប់មានបំណងនឹងសម្លាប់ខ្លួនដើម្បីកែបញ្ហា តែពេលនេះនាងបានពង្រឹងស្មារតី និងត្រូវមានជីវិតរស់នៅដើម្បីកូនៗ  បើទោះបីជានាងត្រូវជាប់គុកក្តី ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024